គម្រប់ខួបស្នេហាឥតល្ហែរមួយខែធ្វើម្ដងទៅ! Taew Natapohn ផ្អែមល្ហែមកៀកកើយជាមួយហៃសូ Pranai គម្រប់ខួប 10ខែយ៉ាងមានក្ដីសុខ! មានរូបភាព
ដល់ថ្នាក់នេះហើយតើមានគូស្នេហ៍ផ្អែមល្ហែមជាងគូរស្នេហ៍របស់ Taew Natapohn និងម្ចាស់ចិត្តលោកហៃសូ Pranai ទៀតនោះប្រហែលជារកលែងបានហើយ ព្រោះមិនថាទៅណាមកណា ធ្វើអ្វី នៅទីណាក្នុងស្ថានភាពណាក៏ទាំងពីរនាក់បន្ថែមភាពផ្អែមល្ហែមអោយគ្នារហូត យ៉ាងជាក់ស្ដែងខាងស្រីក៏បានប្រលែងរូបភាពស្វីតៗ នៅក្នុងឪកាសថ្ងៃគម្រប់ខួប ខែដែលទាំងគូរទាក់ទងគ្នា អាចនិយាយបានថាទឹកស្ករសុំហៅបងហើយ

ភ្លេចខ្លួនតែមួយភ្លេតភាពផ្អែមល្ហែមរបស់ Pranai ជាមួយនិងតារាសម្ដែងស្រី Taew ធ្វើដំណើរមកដល់ 10ខែហើយ ថែមទាំងកាន់តែផ្អែមឡើងរាល់ថ្ងៃៗ
ដូចជាក្នុងឪកាសគម្រប់ខួប 10ខែនេះ Taew ក៏សុំប្រលែងរូបភាពខ្លះៗកៀកកើយគ្នាខ្លះមកផុសផ្ញើរអោយហ្វេនៗនៅក្នុង IG @taewaew_natapohn បានញញឹមមានក្ដីសុខជាមួយគ្នា ព្រមទាំងមានឃ្លាប្រាប់ថា “happy 10th month with you @pranaip #13032021”
គួអោយស្រលាញ់ កៀកកើយស្អិតរមួតឡើងមិត្តភ័ក្ដនៅក្នុងសិល្បៈនិងអ្នកគាំទ្រ នាំគ្នាចូលទៅចុចឡាយនិង comment បង្អាប់ជាច្រើន
អត្ថបទដោយ : នីត្តា













