អតីតតួឯកប្រុសលោក Stephan បាត់មុខយូរពីសិល្បះ ពេលនេះបង្ហាញមុខគូស្នេហ៍ព្រមការប្រែប្រួលរូបរាង!!

ក្រោយពីបាត់មុខពីពិភពសិល្បៈយូរ ពេលនេះអតីតតួឯកប្រុសមានប្រជាប្រិយភាពលោក Stephan Tasit ថ្មីៗនេះបានបង្ហោះរូបភាពក្នុងបណ្ដាញសង្គមព្រមបង្ហាញមុខគូស្នេហ៍រូបពិត ធ្វើឲមានអ្នកគាំទ្រចុច Like និងជូនពរចំណងស្នេហ៍របស់អ្នកទាំងពីរ។

ដោយតារាប្រុសដួងនេះគឺតួឯកប្រុសមានប្រជាប្រិយភាពមួយរូបក្នុងវិស័យការសម្ដែងប្រទេសថៃកាលពីជាង១០ឆ្នាំមុន​និងប្រឡូកតាំងពីវ័យជំទង់មកម្លេះ។ ប៉ុន្មានឆ្នាំមុនរូបលោកក៏បានត្រូវបានគេឃើញរូបក្នុងបណ្ដាញសង្គមផងដែរ តែធ្វើឲមានការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គមព្រោះតែការប្រែប្រួលរូបរាងខុសពីពេលដើរជាតួឯករបស់លោក។ ចូលមកដល់ឆ្នាំ២០២១នេះ តារាប្រុសដួងនេះក៏ត្រូវបានអ្នកគាំទ្រយកមកនិយាយក្នុងបណ្ដាញសង្គមសារជាថ្មី ក្រោយពីបង្ហាញមុខគូស្នេហ៍និងមានរូបរាងត្រលប់មកជាសង្ហារដូចមុនវិញផងដែរ។

Stephan កាលពីពីរឆ្នាំមុន

បច្ចុប្បន្ន Stephan និងគូស្នេហ៍

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ