ជិតមែនទែនហើយ! Sririta-Korn រៀបចំកម្មវិធីជប់លៀង Baby Shower ក្រុមការងារពណ៌ផ្ទៃមេឃធ្វើអោយអ្នកមា៉ក់កាន់តែស្រស់ស្អាតទ្វេដងឡើង…! មានវីដេអូ

កាន់តែជិតដល់ថ្ងៃមែនទែនហើយសម្រាប់អនាគតអ្នកម៉ាក់រូបស្រស់ Sririta និងស្វាមីរូបសង្ហា Korn និងបានឃើញមុខកូនប្រុសដំបូង អាចនិយាយបានថាពេលនេះអ្នកមា៉ក់ត្រៀមខ្លួនខ្លាំងណាស់ត្រៀមរៀបកាបូបចាំថ្ងៃទៅសម្រាលនៅមន្ទីពេទ្យអស់ហើយ

ហើយជាក់ស្ដែងក៏ទាំងពីរនាក់បានរៀបចំជ​ប់លៀង Baby shower ដោយមានមិត្តៗរបស់ Sririta ជាអ្នករៀបចំកម្មវិធីអោយ ជាក្រុមការងារពណ៌ផ្ទៃមេឃត្រូវនិងកូនប្រុសក្នុងផ្ទៃ កម្មវិធីនេះមានតែមិត្តភ័ក្ដ ដែលស្និតស្នាលមកចូលរួម ហើយលោកតាដែលមើលទៅដូចជារំភើបចាំរាប់ថ្ងៃនិងបានឃើញមុខចៅប្រុសហើយ

After Footer (Active) - damrei Mr1 Zone2

ហើយកម្មវិធីនេះអ្នកម៉ាក់ស្អាតទៀតហើយ ក្នុងឈុតពណ៌ផ្ទៃមេឃម៉ាក POEM តែងមុខស្អាតឥខ្ចោះ ដោយជាងតែងមុខដៃមាសល្បីឈ្មោះយ៉ាង Nong Chat ស្អាតគ្រប់ប៉ុស្ដិ៍គ្រប់មុំពិតៗ អ្នកម៉ាក់ដៃថ្មីថ្ងៃនេះស្អាតណាស់ ហើយកម្មវិធីមើលទៅក៏កក់ក្ដៅណាស់ដែរ

អត្ថបទដោយ : នីត្តា