តារាស្រីនាង Tangmoo បង្ហោះរូបភាពសប្បាយចិត្តបានមិត្តមកវិញ​ ក្រោយធ្លាប់ឈ្មោះគ្នាព្រោះជនទី៣!!

ក្រោយភ្លៀងមេឃស្រលះ! តារាសម្ដែងស្រីនាង Tangmoo Nida បង្ហោះរូបភាពពីអតីតកាលជាមួយតារាស្រីនាង JakjanAkhamsiri ព្រមជាមួយសារដែលបង្ហោះថាសប្បាយចិត្ដណាស់បានមិត្តចាស់ត្រលប់មកវិញហើយ។

ដោយតារាស្រីនាង Tangmoo បានឲដឹងផងដែរថា ពីមុនរូបនាងនិង Jakjan ជាមិត្តជិតស្និទ្ធនឹងគ្នាតែក៏ត្រូវមានជំលាស់ទាស់ចិត្តគ្នាព្រោះតែមានជនទី៣ម្នាក់មកចាក់រុក ធ្វើឲបែកបាក់មិត្តភាព។ ទើបតែថ្មីៗនេះ Jakjan បានមានជំលោះជាមួយនឹងអ្នកគ្រប់គ្រងរឿងមូលបង្កាច់ប្រាប់អ្នកពត៌មានថាគូស្នេហ៍នាងមានប្រពន្ធ តារាស្រីនាង Tangmoo ក្រោយឃើញពត៌មានបាននិយាយផ្ដល់កម្លាំងចិត្ត ពេលនេះមិត្តភាពរបស់អ្នកទាំងពីរបានត្រលប់មកវិញ ទោះមិនដូចមុនក៏មានទំនាក់ទំនងនឹងគ្នាវិញផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ