ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១៦ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ពោលគឺ​ដួង​រាសី​ល្អជា​មធ្យម​ដែល​បញ្ហា​អាច​ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់​និង​អាក្រក់​មក​ល្អ​វិញ​បាន​គ្រប់ពេលវេលា​។​ក្រៅពីនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើន​តែង​មិន​សម្រេច​លទ្ធផល​និង​បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​គោ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​បន្ថែម​ភាព​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា និង​បើ​នៅផ្ទះ​សម្បែង​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បង្កឱ្យមាន​ទំនាស់​ណាមួយ​ឡើង​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​ទេ​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ តែ​ងាយ​ថយក្រោយ​ពិសេស​ការកើត​ជម្លោះ​វិវាទ​ក៏​ងាយ​កើតមានឡើង​ណាស់​ផង​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​នៅ​សប្តាហ៍​នេះ​បើតាម​ក្បួន​ហោរាសាស្ត្រ​ចិន​បញ្ជាក់ថា​ជួបប្រទះ​បញ្ហា​រាំងស្ទះ​និង​ភាព​តានតឹង​ច្រើន​។​សម្រាប់​ស្ត្រី​ជួប​ឧបសគ្គ ហើយ​ការ​ពិបាកចិត្ត​នោះ​ក៏មាន​ច្រើន​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ដោយសារ​ដួង​រាសី​ខ្អ​ស់​ត្រដែត​នោះ​ធ្វើឱ្យ មានការ​ជឿនលឿន​និង​មាន​ភាព​សុខដុម​គួរសម​។​ការធ្វើ​ជំនួញ ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​វិញ​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ផ្អែមល្ហែម និងស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

After Footer (Active) - damrei Mr1 Zone2

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ក្នុង​ខែមីនា​នេះ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ និង ធ្វើ​អ្វីៗ​តែង​ហុច​ជា​លទ្ធផល​ឱ្យឃើញ​មកវិញ​ដែរ​។​ក្នុង​ខែ​នេះដែរ​លោកអ្នក​មានការ​លូតលាស់​ទាំង​ការធ្វើ​ជំនួញ កិច្ចការងារ និង​បញ្ហា​ប្រាក់កាស​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើ​លោកអ្នក​ចង់​ណាត់​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ក៏​តែង​ទទួល​ផ្លែផ្កា​ដូច​សមប្រកប​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មានការ​ប្រឹងប្រែង​រត់​ឆ្វេង​ស្តាំ​មិន​បង់កម្លាំង​ឡើយ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំរោង​មិនត្រូវ សម្តី​តូច សម្តី​ធំ ច្រើនពេក​ឡើយ បើ​ពុំ​នោះទេ​ងាយ​ផ្ទុះ​ជា​រឿង​រាវ​រីក​រាល​ដែល​អាចឈាន​ដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ដោយឡែក​បើ​លោកអ្នក​មានការ​ប្រកប​ការងារ​មិន​ថា​ជា​ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​ផងដែរ​ព្រោះតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំម្សាញ់​ក្នុង​ខែមីនា​នេះ​ទទួលរង​ឥទ្ធិពល​ឧបទ្រព​មិនល្អ​នោះ​ចូល​យាយី​ច្រើន ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាព​ល្អក់កករ និង ឧបសគ្គ​រារាំង​ចំពោះមុខ​ច្រើន​។​លោកអ្នក​ខ្លះ​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​តែ​ភាគច្រើន​អាចជួយ​បាន​ទាល់តែ​ជា​អ្នក​កើត​ឆ្នាំ​ផ្សេង បើជា​ឆ្នាំម្សាញ់​ដូចគ្នា​នោះ​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​។​ទោះបីយ៉ាងណា​សម្រាប់​ឆ្លង​ដល់​ខែ​ថ្មី​គឺ​ខែមេសា​ដួង​រាសី​ល្អប្រសើរ​បន្តិច​វិញ​ធ្វើឱ្យ​ការរស់នៅ​មាន​ភាពស្រស់​ស្រាយ​និង​ភ្លឺ​ថ្លា​ឡើងវិញ​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង​ការប៉ះទង្គិច​មួយចំនួន​យាយី​ផង ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ផល​ល្អ​និង​អាក្រក់​នៅ​លាយឡំ​គ្នា ម្ល៉ោះហើយ​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា​ការធ្វើដំណើរ​ទាំង​ផ្លូវ​ឆ្ងាយ​និង​ផ្លូវ​ជិត​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​វិញ​ផងដែរ​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​រឿង​រាវ​អាក្រក់​បាន​រត់ចេញ​ឬ​ហោះ​រំលង ហើយ​ផល​ល្អ​នឹង​ចូលមក​ជំនួស​វិញ​ហើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ទំនាក់ទំនង​មុខរបរ​អ្វីមួយ​អាច​ហុច​លទ្ធផល​គ្រាន់បើ​ជាង​មុន​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ចំណូល​កុំ​រំពឹង​ពេក​ព្រោះ​នៅតែ​ចោទ​ជា​បញ្ហា​ដដែល​ទេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​កំពុង​រីកលូតលាស់​ទៅមុខ​ប្រពៃ​ណាស់​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​មាន​បញ្ហា​អ្វី​សំខាន់​លោកអ្នក​អាច​ពន្យា​ពេល​កុំ​ធ្វើ​ថ្ងៃនេះ​ក៏​ប្រសើរ​ដែរ ប៉ុន្តែ​បើ​មិន​ចង់​ពន្យា​ពេល​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ក្នុងពេល​នេះដែរ​លោកអ្នក​នៅមាន​រឿង​រាវ​ខ្លះ បាំង​ភ្នែក បាំង​ច្រមុះ នៅឡើយ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​បំណង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំមាន់​ជិត​ឆ្លង​ផុត​ដួង​រាសី​ខែ​ដែល​ធ្លាក់​ស្រុតចុះ​ខ្លាំង​ឬ​ជា​ខែ​ឆុង​(​តាម​ភាសា​ចិន​)​ពិសេស​ស្ត្រី​ទទួលរង​គ្រោះ​ច្រើន​នា​កន្លងមក​។​សម្រាប់​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​របស់លោក​អ្នកនឹង​ងើប​ខ្ពស់​បន្តិច​វិញ​ធ្វើឱ្យ​អ្វីៗ​ប្រែប្រួល​ប្រសើរ​ជាង​នេះ​។​ថ្ងៃនេះ ការប្រកប​ការងារ​អ្វី​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ដែរ​ព្រោះ​ក្រុមមនុស្ស​អាក្រក់​តាម​យាយី​នោះ​ក៏មាន​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ ហើយ​នាំ​ជីវិត​មិន​ភ្លឺស្វាង​តាម​អ្វីដែល​ជីវិត​ខ្លួន​ត្រូវមាន​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​តោង​តែ​ចេះ​ប្រយ័ត្នប្រយែង​រឿង​ខ្លះ​ពីព្រោះថា​ពេលខ្លះ​មើល​ទៅជា​រឿង​រាវ​តូចតាច​សោះតែ​វា​អាច​ត្រឡប់​រីក​ជាធំ​នាគ្រា​ខាងមុខ​ដោយ​មិនអាច​ទប់ទល់​ឈ្នះ​ផង​។​ក្រៅពីនេះ​ចំពោះ​បុរស​ត្រូវមាន​ការប្រយ័ត្នប្រយែង​ឱ្យបាន​ច្រើនជាង​ប្រក្រតី​។​ចំពោះ​ការប្រកប​ការងារ​វិញ​តែង​ទទួល​ការរាំងស្ទះ​និង​បញ្ហា​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នៅ​សប្តាហ៍​នេះ​ដួង​រាសី​ថ្ងៃ​ដែល​ខ្ពស់ត្រដែត​មាន​ចំនួន​២​ថ្ងៃ​គឺ​ថ្ងៃទី​១៦​នេះ​និង​ថ្ងៃទី​២០​ខែមីនា​។​ដោយឡែក​ថ្ងៃ​រាសី​ស្រុតចុះ​គ្មានទេ​សប្តាហ៍​នេះ​និង​ក្រៅពីនេះ​ជា​ថ្ងៃ​ល្អជា​មធ្យម​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការងារ​សំខាន់ៗ​ឬ​ការងារ​ចាំបាច់​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​បន្តិច​វិញ ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕