សង្ហាមែនតើ! Pancake Khemanit ប្ដូររសជាតិជីវិតជានារីសក់ខ្លីដើម្បីថតរឿងថ្មីតែខាងអ្នកបណ្ដាញសង្គមបែរជានិយាយថា…..! មានរូបភាព
ធ្លាប់តែសុំាភ្នែកនិងរូបភាពសក់វែងស្អាតៗមករហូត សម្រាប់តារាសម្ដែងស្រីមុខអ្នកប្រដាល់ល្បីឈ្មោះ Pancake Khemanit តែភាពជាក់ស្ដែងបានធ្វើអោយហ្វេនៗមានការអស់សំណើចជាខ្លាំងបន្ទាប់ពីបានឃើញស្ទាយថ្មីនៅក្នុង IG ផ្ទាល់ខ្លួន

ដោយកញ្ញា Pancake បានផុសរូបខ្លួនឯងក្នុងឈុតវែងខោវវែងឈរជាមួយស្ទាយដែលពោរពេញទៅដោយភាពជឿជាក់ជាពិសេសសក់ខ្លីរបស់នាង ប្លែកភ្នែក មុននិងអាន caption ដែលនាងសរសេរប្រាប់ថា “អធិការ Marisa សុំរាយការណ៍បង្ហាញខ្លួនចា ?????”
រឿងនេះធ្វើអោយអ្នកគាំទ្រនាំគ្នាចូលទៅចុចឡាយព្រមទាំងប្រាប់ក្នុងន័យតែមួយដូចគ្នាថា…សង្ហាខ្លាំងណាស់ សម្រាប់ស្ទាយសក់ខ្លីនេះ កញ្ញា Pancake មិនបានកាត់សក់អត់ហេតុផលទេ តែនាងកាត់សក់ព្រោះតែថតរឿងថ្មីដោយដើរតួជា អធិការ Marisa ក្នុងរឿងដែលមានចំណងជើងថា “Signal” ដែលកំពុងដំណើរការថត
អត្ថបទដោយ : នីត្តា





