អ្នកផុសមិនអីទេអីតែអ្នកមើលនិង! Prang Kananan ឈរថតរូបធ្វើធម្មតាតែអ្នកមើលក្នុងខ្លួនដូចជាមិនសូវស្រួលក្ដៅខ្លួនតិចក្ដៅភ្នែកតិច….! មានវីដេអូ
វេចកាបូបទៅស្រូបយកខ្យល់អាកាសបរិសុទ្ធហើយប្រើជីវិតបែបអ្នកខេត្ត ដើម្បីគេចពីភាពរញ៉េរញ៉ៃនៅក្នុងទីក្រុងព្រមទាំងបញ្ចូលថាមពលអោយខ្លួនឯងពីការងារខ្លះ សម្រាប់តារាសម្ដែងស្រី Prang Kananan

ដោយសាម៉ីខ្លួនប្រមូលរូបភាពបរិយាកាសស្អាតៗមកផ្ញើរហ្វេនៗអ្នកគាំទ្រដែលតាមដាននាងនៅក្នុង IG ឈ្មោះ @ladiiprang បានចុចឡាយទាំងអស់គ្នា ដោយក្រៅពីទេសភាពដែលស្រស់ស្អាតហើយ តារាម៉ូដែលយ៉ាង Prang ក៏បានជះពន្លឺរស្មីចេញមកមិនចាញ់ទេសភាពជុំវិញខ្លួននាងឡើយ ព្រោះថា ទោះជានាងស្ថិតនៅក្នុងមុំប៉ុន្មានអង្សាងក៏មិនដែលភ្លេចរឿងស៊ិចស៊ីនិងកាន់តែធ្វើអោយនាងស្អាតឡើងទ្វេដង
រឿងនេះធ្វើអោយប្រិយមិត្តរបស់នាងត្រូវប្រញាប់ចូលទៅចុចឡាយជាច្រើន ព្រមទាំងនៅមានប្រាប់ទៀតថា គ្រាន់តែ Prang ឈរថតស្ងៀមៗក៏អាចឆក់យកបេះដូងអ្នកមើលបានយ៉ាងងាយដែរ
អត្ថបទដោយ : នីត្តា















