តួឯកស្រីជើងចាស់សម្រស់លេចធ្លោរកាលពីជាងម្ភៃឆ្នាំមុននាង Tak Bongkoj ត្រលប់ចូលមកប្រឡូកក្នុងវិស័យការសម្ដែងវិញហើយ ក្រោយពីបាត់មុខក្នុងពិភពសិល្បៈមួយរយះធំ។
ព្រោះក្រោយពីរៀបការជាមួយស្វាមីសេដ្ឋីរួចមកតារាស្រីនាង Tak ក៏មានកូនប្រុសម្នាក់ ត្រូវនៅមើលថែទាំកូនតូច ថែមគីឡូពេលនោះក៏ឡើងស្រឺតៗទើបផ្អាកពីការសម្ដែង។ តែចូលមកដល់ឆ្នាំ២០២០កន្លងទៅនេះ តារាស្រីនាង Tak បានបង្ហាញខ្លួនក្នុងពិភពសិល្បៈជាថ្មី ព្រមជាមួយរូបរាងស្រស់ស្អាតស្វែលស្រឡូនដោយការហាត់ប្រាណ ហើយក៏ត្រៀមព្រមដើម្បីរឿងភាគថ្មីផងដែរ។ ដោយតួឯកស្រីជើងចាស់ដួងនេះនឹងត្រលប់មកក្នុងរឿង (เมียหลวง 2021) ប្រពន្ធដើម២០២១ លេងរួមគ្នាជាមួយតារាស្រករក្រោយមានលោក New Wongsakorn និងតារាស្រីនាង Pim Pimprapa។
ប្រភព៖ Kapook
អត្ថបទដោយ៖ស្រីល័ក្ខ