ទុកឲកូន! តួឯកស្រីនាង Jannie មានមុខជំនួញថ្មីជាចំណូលបន្ថែមយ៉ាងកាក់កប!!

តារាស្រីរូបស្អាតរាងស្រឡូននាង Janie Tienphosuwan មានប្រជាប្រិយភាពក្នុងពិភពសិល្បៈថៃជាច្រើនឆ្នាំមកហើយ ទាំងវិស័យការសម្ដែងនិងដើរបង្ហាញម៉ូតរូបនាងសុទ្ធតែធ្វើបានល្អទទួលបានការគាំទ្រ។

តែមួយរយះចុងក្រោយនេះតារាស្រីនាង Janie ហាក់ឃ្លាតឆ្ងាយពីសិល្បៈការសម្ដែងព្រោះក្រោយរៀបការរួចមករូបនាងក៏មានកូនស្រីតូចម្នាក់ត្រូវមើលថែ។ ដោយតារាស្រីនាង Janie បានងាកមកបន្ថែមចំណូលគ្រួសារជាមួយមុខជំនួញថ្មីគឺការបង្កើតកន្លែងហាត់ប្រាណឈ្មោះ911byjt ដែលទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ព្រោះទាំងរូបនាងនិងស្វាមីសុទ្ធតែជាអ្នកស្រលាញ់ការហាត់ប្រាណ និងមានរូបរាងរឹងមាំស្រស់ស្អាតពីការហាត់ប្រាណរួចមកហើយផងដែរ។ ដោយតារាស្រីនាង Janie ចង់ចំណាយពេលថែទាំកូនដោយខ្លួនឯងនិងមើលអាជីពទុកឲកូនទៅថ្ងៃក្រោយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ