ហោរាសាស្រ្ត្ ប្រចាំថ្ងៃ ពុធ ទី ១៧ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា និងធ្វើអ្វីមួយតែងរលូនទៅមុខជានិច្ច។លោកអ្នក កើតឆ្នាំកណ្តុរ នៅខែនេះហាក់ ជួបភាពលំបាក ក្នុងដំណើរជីវិតបន្តិច ដោយសារតែដួងរាសីខែស្រុតចុះ តែយ៉ាងណាឆ្លងដល់ខែមេសាដំណើរជីវិតនឹងភ្លឺថ្លាជាងនេះវិញផងដែរ។ដោយឡែកនៅថ្ងៃនេះវិញបើចង់ប្រកបការងារតូចធំឃើញថាមិនទាស់ខុសអ្វីទេពីព្រោះថាផលល្អៗតែងឆ្លយតមកវិញគ្រាន់ជាទីពេញចិត្ត។អ្នកប្រកបការងាររកស៊ីជួញដូរថ្ងៃនេះដែរ លោកអ្នក ត្រូវតែ ក្តោបក្តាប់ ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗ ឬ ផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការរៀបចំផ្សំផ្គុំគ្រួសារហើយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំគោនៅពេលឆ្លងចូល ខែ មេសា ខាងមុខដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យបុរស ទទួលរងឧបទ្រពមិនល្អយាយីទ្វេរដង ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបនូវផលលំបាកច្រើនរឿង។អំឡុងពេលនេះបើមានកិច្ចការសំខាន់ លោកអ្នក អាចសម្រុក ឬ ចាត់ចែងឱ្យរួចរាល់ក៏ប្រសើរដែរពីព្រោះថាឆ្លងដល់ខែក្រោយផលលំបាកមានច្រើនត្រូវរ៉ាប់រងហើយ។ដោយឡែកការប្រកបការងារនៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ធ្វើឱ្យកិច្ចការងារមានភាពរលូនល្អ ដូចសព្វមួយដងទេ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំខ្លានៅអំឡុងពេលនេះពិសេសស្ត្រីជួបនូវផលលំបាក ហើយបញ្ហាមួយចំនួនបានចូលមក កកូរផ្លូវចិត្តបង្កឱ្យសៅហ្មងច្រើន។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារពុំមានការជឿនលឿនទៅមុខប៉ុន្មានទេ ហើយបើមានរឿងរាវផងតែងអាចរងគ្រោះថ្នាក់ដល់ការងារឬតួនាទីថែមទៀត។ការធ្វើជំនួញជួញដូរមិនត្រូវអស់សង្ឃឹមនឹងការលក់ដូរទេ ពីព្រោះថាថ្ងៃនេះមិនសូវមានចំណូល ប៉ុន្តែថ្ងៃក្រោយ ប្រាក់កាស វាគង់នឹងហូរចូលវិញហើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំរវល់តែស្នេហា ឬឈ្លក់វង្វេងមិនស្តាប់គេឯងប្រយ័ត្នដូចពាក្យចាស់ថា”ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ”ដល់គ្រាបែកបាក់ទើបដឹងថាជ្រុលជ្រួសហួសបាត់អស់ទៅហើយ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅអំឡុងពេលនេះអ្នកកើតឆ្នាំទន្សាយពិសសបុរសបើមានកិច្ចការ ឬចង់ធ្វើអ្វីមួយរួសរាន់ទាន់ពេលវេលាល្អហុចឱ្យពីព្រោះថាឈានដល់ខែក្រោយនោះផលលំបាកនឹងមានចូលមកនាំពិបាកត្រូវរែកពន់ច្រើនយ៉ាង ដែលចង់មិនចង់ទប់ទល់មិនឈ្នះផង។ការប្រកបការងារនៅថ្ងៃនេះវិញមិនសូវចុះសម្រុងជាមួយអ្នកដទៃប៉ុន្មានទេ ហើយបើចង់ឈ្នះជាមួយអ្នកដទៃផងច្រើនតែចាញ់ប្រៀបគេ។មុខរបររកស៊ីជួញដូរវិញបើហ៊ានបោះទុនធំ ឬទិញទំនិញចូលឃើញថាមិនសូវជាកាក់កបទេ ហើយបើនិយាយផលចំណេញនោះតិចតួចស្តួចស្តើងណាស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំជួនត្រូវរ៉ូវ ជួនទាស់ទែងមិនសូវជាទៀងទាត់ប៉ុន្មានឡើយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ដំណើរជីវិត និង ការរស់នៅរបស់លោកអ្នកនាថ្ងៃនេះពុំមានឧបសគ្គចូលរារាំងនាំជួបផលលំបាកដោះស្រាយនោះឡើយ ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការទំនាក់ទំនង ឬ ចរចាកិច្ចការអ្វីមួយពីព្រោះថា មានការចម្រើនលូតលាស់ទៅមុខ និង ផ្តល់ជាផ្លែផ្កានៅពេលក្រោយថែមទៀត។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើក ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមិនថាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទដោយសារសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកត្រូវចេះយកចិត្តចៅហ្វាយនាយ ឬ ឱនលំទោន ខ្លួនខ្លះក្រែងសុខស្រួលខ្លួនជាងនេះ។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកទាំងការជួញទីជិតឆ្ងាយ ហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ ឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខនោះឡើយ៕
ឆ្នាំមមី
រាសីស្រុតចុះ។អ្នកកើតឆ្នាំសេះពិសេសបុរសនៅខែមីនានេះដួងរាសីស្រុតចុះ ហើយខែមេសាជាខែដួងរាសីមិនល្អដែរពោលគឺមានគ្រោះយាយីច្រើន ម្ល៉ោះហើយផលលំបាកតែងចូលមកអុកឡុកយាយីធ្វើឱ្យរស់នៅមិនសូវសុខស្រួលខ្លួនសោះឡើយ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺមានសន្ទុះជឿនលឿនទៅមុខបន្តិចតែមិនច្រើនទេ ហើយក្រៅពីនេះបើលោកអ្នកចង់ប្រកបរបរអ្វីមួយតែងសមដូចប្រកប។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ ហើយបើមិនទាន់មានគូគាប់ចង់ចងសម្ព័ន្ធជាមួយមនុស្សដែលខ្លួនពេញចិត្តអាចមានពន្លឺសង្ឃឹមមួយចំនួនផងដែរ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅលោកអ្នកទទួលរងនូវការលំបាកទាំងផ្លូវចិត្តនិងលំបាកទាំងផ្លូវកាយ ហេតុនេះត្រូវចេះតស៊ូអត់ធ្មត់ធ្វើមិនដឹងមិនឮបញ្ហាជុំវិញខ្លួនខ្លះទើបសុខស្រួលខ្លួន។ការប្រកបការងារងាយទាំងកើតរឿងរាវនិងពិសេសងាយទាំងកិច្ចការងារខូចខាតថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិច ហើយក៏ងាយត្រូវបាត់បង់របស់និងក្រុមមនុស្សឈ្នានីសធ្វើឱ្យកើតការរកាំចិត្តលុកលុយផងដែរ។ សម្រាប់សេចក្តីស្នេហាវិញជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរាវរកាំរកូសច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ម្ល៉ោះហើយធ្វើឱ្យផ្តល់ផលល្អសម្រាប់បុរស ។ចំណែកស្ត្រីវិញក៏អាចសម្រេចចិត្តរឿងសំខាន់អ្វីមួយទទួលជាផ្លែផ្កាផង។ការប្រកបការងារពុំមានសត្រូវជិតឆ្ងាយយាយីបានឡើយ ហើយរាល់ការប៉ងអាក្រក់ក៏មិនអាចធ្វើអ្វីលោកអ្នកបានដែរ។ការធ្វើជំនួញបើចង់ផ្លាស់ប្តូរមុខរបរ ឬទិញកន្លែងជួញដូរអាចធ្វើបាននៅថ្ងៃនេះពីព្រោះថាតែងសម្រេចជោគជ័យជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តឡើងវិញ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។ក្រៅពីនេះក៏ឱ្យប្រយ័ត្នបញ្ហាសុខភាពដែរពីព្រោះថាងាយកើតឡើងជាងសព្វមួយដង។ថ្ងៃនេះបើលោកអ្នកចង់ជជែកពិភាក្សាជាមួយអ្នកដទៃឃើញថាមិនសូវផ្តល់ផលល្អប៉ុន្មានទេពីព្រោះថាតែងកើតការរកាំចិត្តនិងមានបញ្ហាមិនល្អយាយីច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការលូតលាស់ទៅមុខឡើយ ដូចនេះលោកអ្នកត្រូវស្វះស្វែងក្នុងការជួញដូរបន្តិចទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយ លោកអ្នក តោងតែ ប្រយ័ត្ន ទើបឆ្លងផុតផលលំបាកទាំងពួងចំពោះមុខទៅរួច។ការប្រកបការងារកុំវាយតម្លៃតែសម្បកក្រៅ ត្រូវចេះថ្លឹងថ្លែងនិងចាត់ចែងឱ្យបានល្អទើបមិនជះផលអាក្រក់នាគ្រាខាងមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការស្វែងរកផលកម្រៃទីជិតឆ្ងាយទោះជួបបញ្ហាលំបាកម្តេចម្តាតែយ៉ាងណាបើមានការខិតខំក៏អាចរកផលកម្រៃតក់ៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការផ្លាស់ប្តូរនិងចិត្តរារែកច្រើនដោយពុំសូវទៀងទាត់ប៉ុន្មាននោះឡើយ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងពេលនេះបើមានក្រុមមនុស្សភេទផ្ទុយគ្នាចូលមកទំនាក់ទំនងក្តីត្រូវចេះត្រួតពិនិត្យមើលសមាសភាពបន្តិចទើបមិនជួបផលលំបាកនៅពេលក្រោយវិញ។ការប្រកបការងារពុំមានអ្វីបង្កផលលំបាកឬមានក្រុមមនុស្សប៉ងយាយីឡើយគឺដូចសព្វមួយដងទេ។ការប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់ស្រវាចាប់តែអាធំ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕