កាលពីពេលថ្មីៗនេះ ឃើញមានការបង្ហោះនូវរូបថតប៉ុន្មានសន្លឹកនៃរថយន្តទំនើបមួយរបស់តារាថៃ គឺស្វាមីរបស់អ្នកនាង Bitoey។ ជាការពិតណាស់ មេរោគឆ្លងដ៏កាចសាហាវមួយនេះ បានធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ មិនថាតែប្រទេសកម្ពុជាយើងនោះទេ។
សូម្បីតែប្រទេសថៃ ដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំង ក៏ទទួលរងនូវវិបត្តិសេដ្ឋកិច្ចមិនធម្មតានោះទេ ដល់ថ្នាក់តារាល្បីៗប៉ុន្មានរូបហើយ បានបង្ហោះលក់នូវរថយន្តទំនើបរបស់ពួកគេ។ ហើយថ្មីៗនេះ ក៏មានការបង្ហោះនូវការប្រកាស់លក់រថយន្តសេរីទំនើបមួយគ្រឿងទៀតហើយរបស់តារាស្រីថៃ Bitoey៕






