មិនដូចក្នុងរឿងអីបន្ដិច! តួឯកស្រីជាមេផ្ទះថ្មីម្នាក់នេះ ក្រៅឆាកសម្ដែងឡើងសខ្ចីតែម្ដង!!

អូហូពូកែតុបតែងមែនសឹងចំណាំមុខចាស់មិនបាន! តារាសម្ដែងស្រីវ័យក្មេងតួឯកស្រីកំពុងរះនាង Namfah Thunyaphat ធ្វើឲអ្នកគាំទ្រស្ងើចសសើរក្រោយឃើញសម្រស់មុខមាត់ក្រៅឆាក ព្រោះខុសពីក្នុងរឿងខ្លាំងតែម្ដង។

ដោយរឿងភាគកំពុងចាក់បញ្ចាំងរបស់តារាស្រីនាង Namfah មួយនេះមានចំណងជើងថា Maekhruakhonmai (แม่ครัวคนใหม่) ដែលសាច់រឿងនេះគឺតួឯកស្រីត្រូវមកតុបតែងបន្លំខ្លួនជា នារីមានសម្បុរស្បែកខ្មៅជាកូនអ្នកស្រែចូលមកធ្វើការជាមេផ្ទះឲគ្រួសារសេដ្ឋី ព្រោះចង់ដឹងអត្ដចរិកពិតរបស់អនាគតស្វាមីដែលគ្រួសាររៀបចំឲ។ ក្រោយដឹងឈ្មោះពិតរបស់តួឯកស្រីក្នុងរឿងនេះ ហើយអ្នកគាំទ្រចូលមើលសម្រស់ពិតវិញពិតជាស្រស់ស្អាតមិនធម្មតានោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ thairath

អត្ថបទដោយ៖ ស្រីល័ក្ខ