តារាស្រីដែលធ្លាប់បានសម្តែងរួមគ្នាជាមួយ កំពូលតារាសម្តែងប្រុសឆ្នើម Ter Chantavit!

Ter ត្រូវបានមហាជនស្គាល់ថាជាកំពូលតារាសម្តែងប្រុសឆ្នើម ពូកែខាងកំប្លុកកំប្លែង ហើយសម្តែងជាតួកំសត់ក៏មិនអោយទាស់ត្រង់ណានោះដែរ។ តារាប្រុសមួយរូបនេះ ដែលមានគូស្នេហ៍ជាតារាសម្តែងស្រីឆ្នើម រូបរាងស្រស់ស្អាត និងទេព្យកោសលខាងសិល្បៈក៏មិនចាញ់គ្នានោះដែរ។

After Footer (Active) - damrei Mr1 Zone2

ខាងក្រោមនេះ គឺជាកំពូលតារាសម្តែងស្រីដែលធ្លាប់បានជួបសម្តែងរឿងជាមួយលោក ហើយទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនផងដែរ៖

៥. រឿង “Nang Sao Mai Jam Kad Nam Sakul” តួស្រី Mai Davikah

នៅក្នុងរឿងមួយនេះវិញ គឺលោកបានសម្តែងជាមួយនឹងដៃគូជីវិតរបស់លោក គឺនាង Mai ដែលជាគូស្នេហ៍ដែលបានទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ​ សម្រាប់រឿងនេះត្រូវដាក់បញ្ចាំងកាលពីឆ្នាំ ២០១៨មកម៉្លេស។

៤. រឿង “Ruk Jung Aoey” តួស្រី Taewaew Nataponh

តួឯកស្រីនៅក្នុងរឿងមួយនេះគឺជាតារាស្រីឆ្នើម ដែលមានរាងតួចច្រឡឹង ហើយរូបសម្រស់វិញគឺស្រស់ស្អាតមែនទែន សម្រាប់បទពិសោធន៍ក្នុងការសម្តែងរឿងក៏មិនតិចនោះដែរ។

៣. រឿង “One Day” តួស្រី Mew Nittha

រឿងមួយនេះ ត្រូវដាក់អោយបញ្ចាំងនៅក្នុងឆ្នាំ ២០១៦ ហើយសន្ទុះនៃអ្នកគាំទ្រគឺច្រើនខ្លាំងមែនទែន សម្រាប់សាច់រឿងដ៏កំសត់និងមានន័យរបស់រឿងមួយនេះ បូកផ្សំជាមួយនឹងភាពប៉ិនប្រសប់ក្នុងការសម្តែងរបស់តួអង្គទាំងពីររូបនេះ។

២. រឿង “ATM: Er Rak Error” តួស្រី Ice Preechaya

សម្រាប់រឿងបែបកំប្លែងដែលលោក Ter បានសម្តែងរួមគ្នាជាមួយតារាស្រី Ice មានចំណងជើងថា ATM កាលពីឆ្នាំ ២០១២ ហើយរឿងនេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ទាំងក្នុងស្រុកនិងក្រៅស្រុក៕

១. រឿង “Hello Stranger” តួស្រី Noona Nuengtida

សម្រាប់រឿងនេះ ត្រូវបានដាក់បញ្ចាំងនៅឆ្នាំ ២០១០ ដែលមានវត្តមានរបស់តារាស្រី Noona ដែលចូលខ្លួនមកសម្តែងរួមជាមួយនឹងលោក។