ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំកណ្តុរនៅថ្ងៃនេះដំណើរជីវិតពុំសូវមានការខុសប្លែកប៉ុន្មានពីថ្ងៃម្សិលម៉ិញទេ ពីព្រោះថាដួងរាសីនៅតែខ្ពស់ត្រដែតដដែលទេ។នៅខែនេះលោកអ្នកចូរចងចាំថាផលលំបាកនឹងកើតមានឡើងច្រើនជាងសព្វមួយដង ប៉ុន្តែយ៉ាងណាឈានដល់ខែក្រោយដួងរាសីខែបានលោតផ្លោះមកខ្ពស់ត្រដែតឡើងវិញ ធ្វើឱ្យការរស់នៅមានភាពសុខដុមគ្រាន់គាប់ប្រសើរ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារមានភាពជឿនលឿនទៅមុខគួរសម ហើយក្រុមមនុស្សក៏មើលឃើញចំណុចល្អៗរបស់លោកអ្នកវិញផងដែរ ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំគោអំឡុងពេលនេះរាល់ការធ្វើដំណើរទៅណាមកណាគប្បីបង្កើនការប្រុងប្រយ័ត្នឧប្បត្តិហេតុបន្តិច ពីព្រោះថាងាយកើតឡើងជាងសព្វមួយដង។ដោយឡែកការប្រកបការងារនៅក្នុងអំឡុងពេលនេះ លោកអ្នកគប្បីសម្រុកកិច្ចការឱ្យបានពេញទីពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយនៅមានកិច្ចការច្រើនទៀតកំពុងរង់ចាំ ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរការចេញធ្វើជំនួញមិនថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើចង់សម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ឬការភ្លាំងភ្លាត់នោះងាយកើតឡើងជាងសព្វមួយដង។លោកអ្នកធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់នោះផលអាក្រក់នឹងប្រែមកជាល្អវិញពុំខាន។ការប្រកបការងារពុំត្រូវចេះបង្ហាញអារម្មណ៍ពិតឱ្យគេឃើញពេកពីព្រោះចង់មិនចង់នាំគេស្គាល់ចិត្តស្គាល់ថ្លើមលែងមាននរណាកោតក្រែងទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតការជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយ។ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយហើយមកដេកឈឺចិត្ត៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ការរស់នៅពិសេសការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។នៅថ្ងៃនេះដែរ លោកអ្នក ឱ្យប្រយ័ត្នបញ្ហារឿងការងារ បញ្ហាប្រាក់កាស និងបញ្ហាប្តីប្រពន្ធពីព្រោះមានរឿងមិនឱ្យសប្បាយចិត្តច្រើនលុកលុយយាយី។ចំពោះអ្នកធ្វើជំនួញតូចធំវិញជួបបញ្ហាការលំបាករកប្រាក់ចំណូល ហើយប្រាក់បង្វិលដើមទុនទៀតសោតមានការ ខ្វះមុខ ខ្វះក្រោយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះអ្នកកើតឆ្នាំរោងឃើញថាដំណើរជីវិតរបស់លោកអ្នកឱ្យប្រយ័ត្នអ្នកដទៃបំពានដែលនាំឱ្យកើតជាបញ្ហាចំពោះគ្នាឡើងដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារក៏ដូច្នេះដែរបើជាការងារសំខាន់តោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេអាចធា្លក់ក្នុងគ្រោះមហន្តរាយជាពុំខាន។ក្រៅពីនេះចំពោះកិច្ចការងារធំដុំមិនត្រូវប៉ះពាល់ច្រើនពេក ឬចូលប្រឡូកឡើយពីព្រោះថាផលមិនល្អងាយកើតនាពេលក្រោយវិញជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃបន្តិច ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើនតែទទួលបានផលតិចមកវិញ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ការរស់នៅទាំងស្ត្រីបុរសដែលធ្លាប់តែឧបទ្រពចង្រៃយាយី ឬទទួលរងសម្ពាធផ្លូវចិត្តនឹងបានធូរស្បើយឡើងវិញហើយកំពុងទទួលជោគសំណាងថ្មីៗចូលមកផង។ការប្រកបការងារពុំមានអ្វីចូលរារាំងនាំពិបាកដោះស្រាយទេ ហើយពិសេសបញ្ហាអាក្រក់តែងហោះរំលង ឬ ដើរហួសមិនហ៊ានមកក្បែរ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗកើត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចកើតរឿងរាវលំបាកចិត្ត និងលំបាកកាយច្រើន។ក្រៅពីនេះបើកើតរឿងរាវងាយរីករាលដាលដល់គ្រួសារនាថ្ងៃក្រោយផង។ការប្រកបការងារត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវភ្លាំងភ្លាត់ត្រូវមកដេកសោកស្តាយព្រោះតែការធ្វេសប្រហែសរបស់ខ្លួនឯង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីបង្កជាជម្លោះវិវាទពីតូចរីកជាធំណាមួយកើតឡើង។ បញ្ហាគូស្នេហាប្រុសស្រីត្រូវចេះពូនជ្រោយចំណងស្នេហ៍ឱ្យបានល្អហើយ មិនត្រូវយកភាពមានះចង់ចាញ់ឈ្នះគ្នាច្រើនឡើយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចនឹងជួបនូវរឿងរាវបន្តិចបន្តួច នាំឱ្យលំបាកចិត្តកើតឡើង។សម្រាប់ការចេញដំណើរទៅប្រកបការងារអ្វីមួយលោកអ្នកគប្បីទៅពេលព្រឹកប្រសើរជាងពេលថ្ងៃព្រោះផ្លែផ្កាទទួលតែងទទួលបានច្រើនជាង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយជួបរឿងប្រទាំងប្រទើស លុកលុយច្រើន។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករត្រូវចេះពិនិត្យពិច័យបន្តិចប្រយ័ត្នប៉ះចំអ្នកលេងល្បែងស៊ីសងឬអ្នកប្រមឹកត្រូវទទួលរងកម្មក្រាស់ពុំខាន៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវមានការរីកលូតលាស់ទៅមុខទេគឺមានការនៅទ្រឹងមួយកន្លែងច្រើនជាង។ក្រៅពីនេះស្ត្រីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទហើយនាំជះឥទ្ធិពលអាក្រក់ទៅនាថ្ងៃខាងមុខ។ការបំពេញកិច្ចការងារចូរប្រយ័ត្នក្រែងរបស់របរត្រូវខូចខាតដោយពុំបានការតាំងចិត្តដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយបានគ្រាន់មួយទប់ទល់តែការជួញជិតឱ្យប្រយ័ត្នគ្រោះចាញ់បោកគេ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នានិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ឬធ្វើកិច្ចការអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារចាស់ឬការងារសេសសល់ពីមុនមកពីព្រោះថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមិនថា ផ្លូវទឹក ផ្លូវអាកាស ផ្លូវគោកក្តីតែងហុចផ្លែផ្កា និង ប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើជាស្នេហាថ្មីថ្មោងមានភាពល្អូកល្អិនតែយ៉ាងណាចូរចងចាំថាភាពផ្អែមល្ហែមកាន់តែច្រើនភាពជូរចត់ក៏តែងតាមមកនាពេលក្រោយច្រើនដែរ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីតែងមិនសូវសម្រេចដូចគោលដៅទេពិសេសងាយកើតបញ្ហាឡើងថែមទៀត។ក្រៅពីនេះលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើនផងដែរ។ការប្រកបការងារចូរប្រយ្ន័ជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំគ្នាច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ការរស់នៅនាថ្ងៃនេះពុំមានអ្វីចោទជាបញ្ហាឡើយ តែយ៉ាងណាការចេញក្រៅផ្ទះចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយីបន្តិច។ ការប្រកបការងារអ្វីមិនជួបផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេហើយបើធ្វើអ្វីមួយតែងជឿនលឿនទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនពុំសូវអំណោយផលទេដូចនេះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ និងងាយកើតជារឿងរាវជម្លោះទាស់ទែងពាក្យសម្តីជាមួយគ្នាណាស់ដែរ៕