ពេលនេះធ្វើអ្វីក៏គេរិះគន់! Taew មានស្នេហាក៏ត្រូវតែបង្អួតខ្លះ….បើកចិត្តនិយាយរឿងគម្រប់ខួបស្នេហាផុសរូបស្វីតៗតែត្រូវគេមើលងាយមិនឈប់….! មានវីដេអូ
ទើបតែបណ្ដើរគ្នាគម្រប់ខួបស្នេហា 10ខែយ៉ាងផ្អែមល្ហែមសម្រាប់គូស្នេហ័តារាស្រី Taew Natthaporn ជាមួយនិងសង្សាយ៉ាងលោកហៃសូ Pranai ដោយការញុំាបាយពេលល្ងាចព្រមទាំងផុសរូបគូស្វីតៗនៅក្នុង IG តែរឿងនេះសាម៉ីខ្លួនបែរជាត្រូវគេរិះគន់និងចូលមកបើកកកាយមិនព្រមឈប់

ជាក់ស្ដែង Taew Natthaporn ចេញមកបើកចិត្តនិយាយថា មនុស្សមានស្នេហាក៏ត្រូវតែបង្ហាញខ្លះវាជារឿងធម្មតា ចំណែក Taew គ្រាន់តែមានអារម្មណ៍ថារាល់ថ្ងៃនេះមានក្ដីសុខក៏គ្រប់គ្រាន់ហើយ ពេលវេលាវាកន្លងផុតទៅលឿនក៏ចង់ជប់លៀងជាមួយគ្នាញឹកញាប់ ចំណែករឿងដែលត្រូវគេរិះគន់មើលងាយផ្សេងៗ មិនថាជារឿងស្នេហា រឿងហាត់ប្រាណរហូតដល់មានសាច់ដុំពោះនិង នាងអានខ្លះតែមិនបានយកមកដាក់ក្នុងចិត្តឬក៏យកចិត្តទុកដាក់អ្វីនោះទេ ពេលខ្លះមានតែយកពាក្យទាំងអស់អស់និងមកកែតម្រូវខ្លួនឯងផងក៏មាន
“ក៏ឃើញមានចា គឺ Taew គិតថាវាជារឿងការរិះគន់ ការមើលងាយ យើងគេចមិនផុតស្រាប់ទៅហើយ Taew និងទៅមុខយ៉ាងម៉េចវាក៏ជាខ្លួនរបស់យើង គឺខ្ញុំធ្វើគ្រប់យ៉ាងៗទាំងការហាត់ប្រាណដើម្បីអោយក្លាយជាខ្លួនរបស់យើងនៅថ្ងៃនេះ ប្រសិនបើមានអ្នកមិនចូលចិត្តតើយើងទៅធ្វើអ្វីបាន យើងក៏ជាខ្លួនរបស់យើងបែបនេះ មកដល់ថ្ងៃនេះបើ Taew មិនហាត់ប្រាណ ប្រហែលជាធាត់ ហើយក៏នៅតែមានអ្នកនិយាយថាយើងធាត់ បើខ្ញុំស្គមជាងនេះក៏មានអ្នកនិយាយ វាគ្មានមាត្រដ្ឋានអ្វីដែលត្រូវមកបញ្ជាក់ថាអ្វីល្អសម្រាប់អ្នកគ្រប់គ្នា យើងមិនអាចធ្វើជាអ្វីគ្រប់យ៉ាងសម្រាប់គ្រប់គ្នាបាន ដូច្នេះហើយយើងគ្រាន់តែយល់ថាមានមោទនភាពនូវអ្វីដែលយើងមាននៅថ្ងៃនេះ ហើយជាខ្លួនរបស់យើងនៅក្នុងថ្ងៃដែលយើងមានគោលដៅដែលល្អសម្រាប់មនុស្សជាទីស្រលាញ់របស់យើងទៅបានហើយ មានអារម្មណ៍ល្អៗដល់គ្រួសារយើង ហើយយើងបានទទួលអារម្មណ៍ល្អៗទាំងអស់និងត្រលប់មគឺគ្រប់គ្រាន់ហើយ”
អត្ថបទដោយ : នីត្តា










