គ្រាន់តែផុសស្រមោលរបស់ Nadech ជូនពរថ្ងៃកំណើតរបស់ Yaya ក៏ផ្អែមល្ហែមចង់លើសជាតិស្ករទៅហើយចុះទម្រាំតែ….! មានរូបភាព
គ្មានពាក្យថាស្នេហាធ្វើអោយខ្លាចនោះទេសម្រាប់គូរស្នេហ៍ Nadech- Yaya ព្រោះក្រៅពីការយកចិត្តទុកដាក់មិនចេះធ្លាក់ចុះសូម្បីតែបន្ទិចហើយ ពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែបន្ថែមភាពផ្អែមល្ហែមកាន់តែខ្លាំងឡើងៗនិងបង្ហាញអោយហ្វេនៗបានឃើញជាញឹកញាប់

ជាក់ស្ដែងនៅថ្ងៃកំណើតរបស់ Yaya (18 មិនា) កម្រប់អាយុ 28ឆ្នាំ ខាង Nadech ទើបផុសរូបភាពជាស្រមោលរបស់អ្នកទាំងពីរ ព្រមទាំងសរសេរ caption ទៀតថា “Always My Birthday Girl even 28 years old, you still laughing young, dancing fun, eating buns like kids with joy. Wish I could be join the other half of your journey forever #raraturn28”
បន្ទាប់មកអូន Yaya បានចូលទៅ comment អគុណភ្លាមៗថា “Heheh thank youuuuu na ka” ដោយរឿងនេះបានធ្វើអោយប្រិយមិត្តអ្នកគាំទ្រដង្ហែរគ្នាចូលទៅជូនពរជាច្រើនដល់ Yaya ហើយក៏ទ្រាំមិនញញឹមតាមនិងភាពគួអោយស្រលាញ់របស់អ្នកទាំងពីរបានដែរ
អត្ថបទដោយ : នីត្តា












