តារាចម្រៀង និងសម្តែងថៃលោក Teewiwid ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបញ្ជូនទៅសង្រ្គោះជាបន្ទាន់!

តារាចម្រៀងនិងសម្តែងថៃលោក Teewiwid  បា​ន​ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលដែលលោកធ្វើដំណើរទៅផ្ទះវិញ ក្រោយ​ពីបញ្ចប់ការ​ងារ​ជា​មួយ​ទូរទស្សន៍ប៉ុស្តិ៍លេខ៧។

លោក Teewiwid ផ្ទាល់កាលពីថ្មីៗនេះ លោកបានបញ្ជាក់ឲ្យដឹងថាខ្លួនបានជួប​គ្រោះថ្នាក់​ចរា​ចរ​ណ៍ពេលកំពុងជិះម៉ូតូជាមួយមិត្តស្រី។ ទោះមិនបានឲ្យសម្រាកនៅមន្ទីពេទ្យ ប៉ុន្តែរបួសនៅនឹងដៃខាងឆ្វេងរបស់លោកក៏​ជ្រៅគួរ​សម​និងមានព្រមជាមួយស្នាមជាំនៅលើជើងដែរ។ ចំណែកឯមិត្តស្រីរបស់លោកបានរងរបួសត្រង់ផ្នែកជង្គង់។

Teewiwid បន្ថែមថា សម្រាប់ការជួបគ្រោះថ្នាក់នេះ គឺមិ​ន​បានប៉ះពាល់ដល់ការងារថតរបស់លោកនោះទេ ព្រោះថាពេលនេះត្រូវបានពន្យារពេលបើកកាមេរ៉ាហើយ គ្រាន់តែមានបញ្ហាខ្លះក្នុងការរស់នៅប្រចាំថ្ងៃរបស់លោក ព្រោះលោកចូលចិត្តហាត់ប្រាណ ជាពិសេសលេងកីឡា វាយកូនបាល់ តែពេលនេះមាន​របួសទើបមិ​ន​អា​ច​​ហាត់ប្រាណបានដូចមុន៕

After Footer (Active) - damrei Mr1 Zone2