នៅមិននៅអោយគេចោទប្រកាន់! Toey Jarinporn រឿងធំព្រោះតែថតវីដេអូតារាប្រុសសិស្សប្អូនកំពុងតែផ្លាស់សម្លៀកបំពាក់ត្រូវគេចោទប្រកាន់ថាជារឿងគំ….! មានវីដេអូ

រឿងចូលខ្លួនទាល់តែបាន សម្រាប់តារាសម្ដែងស្រី Toey Jarinporn និងអ្នកសម្ដែងកញ្ញា Proud Ornicha ដោយថ្មីៗនេះមានអ្នកបណ្ដាញសង្គម Twitter បាននាំយកវីដេអូពី IG របស់សាម៉ីខ្លួនដែលជាវីដេអូថតតារាសម្ដែងសិស្សប្អូន Tae tawan នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ញោះគ្នាលេងយកមករិះគន់ថា ទង្វើបែបនេះចាត់ទុកថាជា  Sexual Harassment ឬជាការគំរាមគំហែងផ្លូវភេទដែលឬទេ

ដោយនៅក្នុងវីដេអូនមានសម្លេងរបស់កញ្ញា Toey សួរបែរលេងសើចថា Tae ធ្វើអីហ្នឹង” ចំណែកខាង Tae tawan ដែលនៅក្នុងបន្ទប់តែងខ្លួនក៏មើលទៅដូចយ៉ាបយឺនណាស់ ហើយដូចជាកំពុងផ្លាស់ខោវអាវហើយខ្លាចមានអ្នកខាងក្រៅចូលទៅបើកទ្វាចូលទៅខាងក្នុង ហើយពេលទៅមើលក្នុង IG story របស់កំលោះ Tae ក៏ឃើញថា Tae បានចែករំលែកវីដេអូខាងលើពី IG របស់ Toey មានទាំងសរសេរឃ្លាថា “បងស្រីបាត ខ្ញុំកំពុងស្រាតណា” 

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយមានអ្នកអនឡាយនាំគ្នាជាន់ពន្លិចកញ្ញា Toey និង Proud យ៉ាងយ៉ាប់យឺនព្រោះយល់ថាការប្រព្រឹត្តបែបនេះមិនត្រឹមត្រូវទោះបីជាអ្នកស្និតស្នាលក៏មែនពិត ព្រោះបែបនេះជាការបំពាន់លើរឿងផ្ទាល់ខ្លួនរបស់អ្នកផ្សេងជ្រុលពេក អ្នកខ្លះក៏យល់ថានេះជា Sexual Harassment ហើយម្ខាងទៀតក៏មិនបានពេញចិត្តអោយថត ទោះបីជាម្ខាងទៀតគឺជាបុរសក៏ដោយ ក៏មិនគួលលេងញោះអីបែបនេះ ថែមទាំងមានថតបណ្ដើរសើចបណ្ដើរ មិនមើលម្ខាងទៀតថាមិនអូចខេ ប្រសិនបើដូរជាអ្នកវិញហើយត្រូវគេធ្វើបែបនេះ អ្នកដែលធ្វើប្រហែលត្រូវគេជាន់ជាងនេះ

 

យ៉ាងក៏ដោយ ពេលក្រោយមកទៀត Toey Jarinporn បានចេញមកផុសពាក្យសុំទោសតាមរយៈ Twitter ផ្ទាល់ខ្លួនហើយថា “រឿងដែលកើតឡើងថ្ងៃនេះ Toey និងអូន Proud អូន Tae @Tawan_V បាននិយាយគ្នាហើយ Toey សុំទោសសម្រាប់វីដេអូនិងអស់ពីចិត្ត វាមើលទៅមិនសក្ដិសមពិតមែន Toey មិនគួធ្វើបែបនិងទោះបីជាមួយអ្នកណា ចំណែកខ្លួន Toey ក៏ស្រលាញ់ចូលចិត្តអូន​ Tae ខ្លាំងណាស់ ត្រូវសុំទោសអូន Tae ហើយនិងអ្នកគាំទ្ររបស់អូនផង ចាប់ពីពេលនេះទៅ Toey និងប្រយ័ត្នរាល់ទង្វើរបស់ខ្លួនអោយខ្លាំងឡើងជាងនេះ សុំទោសពិតមែន សុំទោសអស់ពីចិត្តណាចា” 

ហើយក៏មានអ្នកគាំទ្រចូលទៅ comment អគុណដែលបានចេញមកបកស្រាយ ព្រមទាំងបន្ថែមទៀតថា ទោះបីជាស្រលាញ់ចូលចិត្តនិងស្និលស្នាលខ្លាំងប៉ុណ្ណាក៏មិនគួធ្វើដែរ

អត្ថបទដោយ : នីត្តា