បើលេបបានលេបទុកបាត់ហើយ! Nadech យកចិត្ត Yaya មិនធម្មតាទេគ្រាន់តែកាដូមួយឈុតនេះអស្ចារ្យខ្លាំងណាស់ធ្វើអោយខាងស្រីញញឹមបិតមាត់មិនជិតទេ! មានរូបភាព
មកមើលកាដូដែល Nadech ប្រគល់ជូន Yaya គឺជាគ្រឿងចាក់តន្រ្ដីសម័យដើម classic record player រ៉ូមែនទិចត្រង់ថាមានព័ន្ធទៅដោយផ្កាកូលាបពណ៌ផ្កាឈូកជាច្រើន

ជាក់ស្ដែងនៅថ្ងៃខួបកំណើតរបស់ Yaya នៅថ្ងៃទី 18 មីនា កន្លងមកនេះ ច្បាស់ណាស់ថាគ្រប់គ្នានិងចាប់អារម្មណ៍តាមដានចាំមើលថា Nadech និងជូនកាដូពិសេសអ្វីដល់ Yaya ថែមទាំងមានចាំមើលទៀតថានិងមានការសុំរៀបកាដែរឬទេ ឬមួយក៏មានធ្វើអ្វីអោយធំដុំទៀត ហើយនៅក្នុងរាត្រីដ៏សែនរ៉ូមែនទិចកន្លងមក Yaya បានផុសរូបភាពកាដូថ្ងៃកំណើតដែលបានមកពី Nadech គ្រប់គ្នាដែលបានឃើញហើយក៏លាន់មាត់ថាអស្ចារ្យណាស់ ព្រោះតែរបស់និងជាគ្រឿងចាក់តន្ដ្រីសម័យដើមនិងស្រស់ស្អាតខ្លាំងណាស់ ហើយរូបដែលធ្វើអោយរំភើបបំផុតនោះគឺជាការបន្ថែមភាពរ៉ូមែនទិចអោយខ្លាំងឡើងដោយមានផ្កាកូលាបពណ៌ឈូកព័ន្ធជុំវិញ គ្រាន់តែឃើញក៏រំភើបជំនួសសាម៉ីអ្នកទទួលដែរ
ខាង Yaya បានសរសេរឃ្លាអគុណយ៉ាងរំភើបចិត្តថា “Thank you so much for all the birthday wishes na ka some lillo snippets from here and there from this grateful girl.”
អត្ថបទដោយ : នីត្តា










