តារាសម្ដែងស្រីនាង Matt Peranee បានធ្វើឲអ្នកដែលជេរក្នុងបណ្ដាញសង្គមដេកភ័យខ្លួនវិញម្ដង ក្រោយពីររូបនាងធ្លាប់ត្រូវបានគេជេរយ៉ាងចាស់ដៃរហូតលេងចង់ហ៊ានបង្ហោះរូបក្នុងបណ្ដាញសង្គម។
ដោយតារាស្រីនាង Matt សម្រេចដាក់អ្នកប្ដឹងអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលជេរប្រមាថរូបនាង ហើយពេលនេះក៏មានដីការកោះហៅអ្នកទាំងនោះឲមកតុលាការហើយ។ គ្រាន់តែដឹងដំណឹងថាខ្លួនត្រូវបាន Matt ប្ដឹងឡើងតុលាការនិងទារសំណងមួយលានបាត ធ្វើឲអ្នកដែលធ្លាប់ជេរ Matt ចេញមកសូមទោស។ ខ្លះក៏ប្រាប់ Matt ថាខ្លួនគ្មានកាងារធ្វើមិនមានប្រាក់ ខ្លះថាក្រាបសំពះសូមទោសវិញក៏ព្រមដែរ។ ករណីរបស់តារាស្រីនាង Matt បានធ្វើឲអ្នកលេងបណ្ដាញសង្គមជាច្រើនប្រុងប្រយ័ត្នក្នុងការសសេរ Comment និងមិនសូវមានការជេរតារាដែលខ្លួនមិនពេញចិត្តទៀតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ