មានអ្នកចូលទៅ comment សុខចិត្តក្រាបបាតជើង Matt Peranee អាងឆ្កូតអាងសតិមិនគ្រប់សុំតែម្យ៉ាងសុំអោយនាងព្រម…..! មានរូបភាព
អាចនិយាយបានថាជាមេរៀនដល់ពួកអ្នកចូលចិត្តជេរដល់តារាដោយគ្មានការគិត សម្រាប់ករណីដែលតារាសម្ដែងស្រី Matt Peranee ចេញមកប្ដឹងចំពោះអ្នកសរសេរជេរគេអត់គិតរហូតធ្វើអោយខូចឈ្មោះ ក្នុងករណីប្រមាថដែល Matt ចេញមកប្ដឹងជាច្រើននាក់

ដោយជាក់ស្ដែងមេធាវី Nida បានចេញមកប្រាប់ពីដំណើរការទៅមុខចំពោះករណីខាងលើរបស់ Matt ថាអ្នកដែលត្រូវនាងប្ដឹង ដល់ថ្នាក់អង្គុយយំសុំសម្របសម្រួល ខ្លះទៀតអាងឆ្កួត ខ្លះទៀតកើតរោគសោកសៅ និយាយសុំអោយ Matt ដកពាក្យបណ្ដឹង ដល់ថ្នាក់អោយសំពះបាតជើងក៏ព្រម តាមដែលមេធាវី Nida ផុសថា
“អ្នកដែលត្រូវអូន #Matt Peranee ប្ដឹងក្នុងករណីប្រមាថមើលងាយដោយការឃោសនាប្រមាណ 10ករណី សុំធ្វើការសម្របសម្រួលព្រោះមិនចង់មានប្រវត្ត មិនចង់ឡើងតុលាការ មិនមានអ្នកណាម្នាក់ថាមិនយំនោះទេ អ្នកខ្លះអាងឆ្កួត ខ្លះអាងកើតរោគសោកសៅ អ្នកខ្លះទៀតប្ដីធ្វើការស៊ីឈ្នួលបានចំណូលមួយថ្ងៃមិនដល់ 500បាត ចិញ្ចឹមទាំងគ្រួសារ ខ្លួនឯងដេកនៅផ្ទះចាយលុយប្ដីមិនចេះរកការងារធ្វើដេកចាំតែសរសេរជេរតារាៗ Nida សួរថាសរសសេរធ្វើអី ជេរធ្វើអី អាជេរទៅទាំងអស់និងតើមានរឿងណាដែលខ្លួនដឹងនិងយល់ច្បាស់ដែរទេ គ្មានអ្នកម្នាក់អាចឆ្លើយនិងសំនួរនេះបានឡើយ
និយាយតែសុំអោយអូន Matt ដកពាក្យបណ្ដឹង ចង់អោយក្រាបសំពះបាតជើងក៏ព្រម សួរត្រលប់ទៅវិញថាតើធ្វើបែបនិងដើម្បីអ្វី អូន Matt ទទួលបានអី នៅពេលមេធាវីសួរថានិងសងការខូចខាតយ៉ាងម៉េចបាន ក៏មិនបានទទួលចំលើយ ក្រៅពីការអង្គុយយំសម្រក់ទឹកភ្នែក
ហេតុអ្វីធ្វើអោយអ៉ិនធឺណេតនាំជីវិតអ្នករាល់មកស្ថិតក្នុងចំនុចនេះ មិនយល់ទេ អោយសរសេរសុំទោសជាសាធារនៈឃើញថាខ្លាចខ្មាស់គេ អាងថាអ្នកនៅជុំវិញខ្លួនមិនមានអ្នកណាស្គាល់ថាខ្លួនជាម្នាក់ក្នុងចំណោម…ផ្សេងទៀត ពេលជេរមិនគិត ដល់ពេលអោយទទួលខុសត្រូវនូវទង្វើរដែលខ្លួនធ្វើខុស…..ប្រាប់ថាខ្មាស់គេ ឆ្ងល់ខ្លាំងណាស់!!!
#ការប្រមាថមើលងាយតារា #មេធាវី Nida #មេធាវីស្រីកំពូលតស៊ូ”
អត្ថបទដោយ : នីត្តា














