អបអរសាទរ Sririta សម្រាលកូនហើយ អូន Kawin ទាយាទដំបូងក្នុងគ្រួសាររីករាយប៉ាម៉ាក់កូនរូបភាពដ៏សែនកក់ក្ដៅ!! មានរូបភាព
តាំងតែពីថ្ងៃពរពោះដំបូងក៏មានតែភាពកក់ក្ដៅមកអោយហ្វេនៗអ្នកគាំទ្រតាមដានមករហូតហើយសម្រាប់គូស្វាមីភរិយា Sririta ហើយនិង Korn ថែមទាំងទទួលបានការមើលថែពីលោកស្វាមីយ៉ាងល្អ ដូចជាព្រះនាងម្ចាស់ ដោយមុននេះក៏ទើបតែរៀបចំជប់លៀង Baby shower យ៉ាងអស្ចារ្យនៅថ្ងៃទី 13 មីនាកន្លងមកក្នុងការទទួលកូនប្រុស

បន្ដាប់មកកណ្ដាលយបថ្ងៃទី 20 មីនា 2021 Korn បានផុសរូបភាពខណៈពេលថើបផ្ដល់កំលាំងចិត្តដល់ភរិយាមុននិងសម្រាល ដោយសាម៉ីខ្លួនក៏ចាំនៅក្បែរចាប់ដៃមិនព្រមលែង ព្រមទាំងមានឃ្លាថា The next chapter
រហូតដល់ជាក់ស្ដែង ព្រឹកថ្ងៃនេះ (21 មីនា 2021) Sririta បានសម្រាលហើយ ហើយបានផុសរូបភាពដំបូងរបស់រាជបុត្រតូច ជារូបភាពបាតជើងតូចៗដែលនៅក្នងរង្វង់ដៃប៉ាៗនិងម៉ាក់ៗ ជារូបភាពដែលមានអត្ថន័យជ្រាលជ្រៅជាខ្លាំង នៃអារម្មណ៍នៃក្ដីស្រលាញ់ ភាពកក់ក្ដៅ ហើយនិងភាពថ្នាក់ថ្នមរបស់បា៉ម៉ាក់ដែលនិងការពារកូនបន្ដទៀត ដោយ Sririta បានប្រាប់ដោយឃ្លាថា “Hello my little baby”
ព្រមទាំងបង្ហាញឈ្មោះកូនប្រុស Asawin Jensen Narongdej ឈ្មោះហៅលេងគឺ Kawin ក្រោយមកក៏តាមមកជាប់ៗដោយរូបភាពជាគ្រួសារមាន ប៉ា ម៉ាក់ កូន រូបភាពក្រោយសម្រាលពីបន្ទប់សម្រាល ជារូបភាពដែលកក់ក្ដៅខ្លាំងណាស់ ជាពិសេសអ្នកម៉ាក់ដៃថ្មីកាន់តែស្អាតខ្លាំងឡើងស្ទើរតែមើលមិនយល់ថាជាអ្នកទើបតែសម្រាលកូនហើយ
អត្ថបទដោយ : នីត្តា










