គូស្នេហ៍តារាក្នុងសិល្បះថៃគូរបស់តួឯកប្រុសលោក Kan Kantathavorn និងភរិយាហៃសូនាង Ploy Iyada ក្រោយពីទើបប្រកាសដំណឹងល្អមានសមាជិកគ្រួសារថ្មីភរិយាកំពុងពពោះកូដំបូង ពេលនេះទាំងគូក៏កំពុងរៀបចំផ្ទះថ្មីដើម្បីទទួលកូនផងដែរ។
ដោយទាំងគូបានរៀបអាពាហ៍ពិពាហ៍នឹងគ្នាកាលពីឆ្នាំ២០១៨ និងចូលមករស់នៅពីរនាក់គូស្វាមីភរិយាក្នុងគេហដ្ឋានសង់ថ្មី។ តែដល់ពេលនេះមានសមាជិកថ្មី ដែលជាកូនតូចធ្វើឲទាំងគូគិតពីទីធ្លារផ្ទះសម្រាប់កូននិងមានកន្លែងផ្សេងៗ ដែលត្រូវកែដើម្បីឲការរស់នៅរបស់ក្រុមគ្រួសារមានភាពងាយស្រួលនិងកាន់តែប្រសើរឡើង។ ដូចនេះហើយទើបគូស្នេហ៍តារាគូនេះសម្រេចចិត្តវៃផ្ទះចាស់ដែលសភាពមិនទាន់ចាស់នេះចោល ដើម្បីកែលំអរយកទីធ្លារធ្វើឲផ្ទះថ្មីវិញផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ