ច្បាស់ការហើយ! នាយក្រឹម និយាយពីទំនាក់ទំនងនិង ដំណើរមុនពេលម្តាយ ស្រីពីន ទទួលមរណភាព ដោយសារកូវីដ១៩

ជាការរឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលកាលពីព្រឹកមិញនេះ ទទួលដំណឹងថា ម្ដាយអ្នកនាង ស្រីពិន តារាកំប្លែកក្នុងក្រុម នាយក្រឹម បានទទួលមរណៈភាព ក្រោយពេលបញ្ជូនទៅព្យាបាលជម្ងឺកូវីដ១៩ បានប៉ុន្មានថ្ងៃ។

ក្នុងនោះផងដែរ ក្រោយពេលមានមហាជននិងហ្វេនៗជាច្រើនចង់ដឹងមូលហេតុនៃការឆ្លង និងការមានទំនាក់ទំនងរបស់ ស្រីពីន និងម្ដាយច្រើនពេក នាយក្រឹម ក៏បានចេញមុខរៀបរាប់ដំណើរដើមទងដែលធ្វើឲ្យ ម្ដាយស្រីពីន ឆ្លងកូវីដ១៩រហូតទទួលមរណៈភាពយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំបាទនាយក្រឹម សូមជំរាបនឹងជូនដំណឹងដល់បងប្អូនកូនក្មួយទាំងអស់ ដែលតែងតែនិយមលេងFacebook ទាំងអស់ជាទីគោរព ឲ្យបានជ្រាបជាពត៍មានលម្អិត៖ ក្នុងកម្មវិធីសំណេីចចុងសប្ដាហ៍ ដែលខ្ញុំបាទទទួល និពន្ធ នឹងដឹកនាំថតនោះ គឺខ្ញុំបាទបានហៅតារាកំប្លែងមួយចំនួន ក្នុងនោះក៏មានស្រីពីន និងម្ដាយស្រីពីនដែរ ចេញថត ថ្ងែទី៤/៣/២០២១ សម្រាប់ចាក់ផ្សាយថ្ងែអាទិត្យទី៧/៣/២០២១ ។ លុះដល់ថ្ងែទី៦/៣/២០២១ ស្រីពីនបានទទួលថតMVអោយផលិតកម្មហង្សមាស ជាមួយ ក្មួយស្រី សួស វីហ្សា ពេលនោះស្រីពីនមកពីថតវិញ ស្រីពីនបានប្រាប់ក្នុងគ្រុប LiNE សំណេីចចុងសប្ដាហ៍ ថាមកពីថតវិញ មានបញ្ហាក្ដៅខ្លួន ហេីយក្អក និងផ្ដាស់សាយផង។ ពួកខ្ញុំក៏បានឆាតប្រាប់ថា អោយញុំថ្នាំ ហេីយហាមកុំចេញក្រៅផ្ទះផងដែរ។ ការពារក្រែងលមានបញ្ហាអ្វីកេីតឡេីង ពេលនោះស្រីពីនក៏ធ្វេីតាមក្រុមការងារខ្ញុំផងដែរ។»

នាយក្រឹមបានបន្ដទៀតថា «រហូតដល់ថ្ងែទី៨/៩/១០ខែ៣/២០២១ មានក្រុមតារាហង្សមាសផ្ទុះជំម្ងឺ កូវីដ១៩ មកភ្លាម ពេលនោះក្មួយស្រី សួស វីហ្សាបានធ្វេីតេស្ត ថ្ងែ៩/៣/២០២១ អវិជ្ជមាន ថ្ងែ១៧/៣/២០២១ អវិជ្ជមាន ដល់ថ្ងែទី២២/៣/២០២១ ក្មួយសួស វិហ្សាមាន (វិជ្ជមានកូវីដ១៩តែម្ដង) រយះពេលនោះដែរ ស្រីពីន បានឆាតក្នុងគ្រុប ថាម្ដាយនាងបានឈឺ នាងក៏បានយកម្ដាយមកពេទ្យឯកជនសម្រាកមួយរយៈខ្លី រួចហេីយខ្ញុំបាទបានប្រាប់អោយបញ្ចូនទៅពេទ្យរុស្សុីថ្ងែទី២០/៣/២០២១តែម្ដង ។រយះពេល4ថ្ងែប៉ុណ្ណាះ ម្ដាយស្រីពីនបានស្លាប់នៅថ្ងែ២៣/៣/២០២១ឥឡូវស្រីពីននៅរង់ចាំ សំណាក ពីលោកពេទ្យផ្ដល់ដំណឹង ពេលនេះស្រីពីននៅពេទ្យរុស្សុីនៅឡេីយ។ រយះពេល២០ថ្ងែហេីយ ខ្ញុំបាទនឹងក្រុមកំប្លែងខ្ញុំបាទមិនបានជួបមុខស្រីពីន នឹងម្ដាយស្រីពីន ក្នុងរយៈពេល២០ថ្ងៃនេះមកក្រុមកាងាររបស់ខ្ញុំបាទ គ្មានអ្វី ប្រែប្រួលទេ សុខាភាពធម្មតា»៕

អត្ថបទដោយ៖ស៊ីវលី