មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលទទួលដំណឹងថា តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា ធ្វើតេស្ដលើកទី៣វិជ្ជមានកូវីដ១៩ ហើយខណៈពេលនេះអ្នកនាងកំពុងតែសម្រាកព្យាបានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យផងដែរ។
យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ពីស្វាមីអ្នកនាង លោក ថមមី វិញ ក្រោយពេលដឹងថាភរិយាខ្លួនវិជ្ជមានកូវីដ១៩នេះ លោកក៏មិនអាចធ្វើអ្វីបានក្រៅពីបង្ហោះសារ ជូនពរ និងលើកជាកម្លាំងចិត្តទៅកាន់ភរិយាយ៉ាងដូច្នេះថា៖
«We waiting for you … Sous Visa ពួកយើងរងចាំការវិលត្រឡប់មកវិញរបស់អូនណាប្រពន្ធសំលាញ់ ឆាប់ជាណារឹងមាំឡើងបងនឹងកូនរងចាំអូនជានិច្ច រូបកាលកូននៅតូច»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាក្ដុកក្ដួល និងបានជូនពរឲ្យអ្នកនាង សួស វីហ្សា ឆាប់ជាសះស្បើយ វិលទៅជួបជុំជាមួយគ្រួសារផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី