សុទ្ធតែតារាល្បីៗ ត្រូវបានចូលខ្លួនសម្តែងក្នុងរឿងថ្មី ដកស្រង់ពីហេតុការណ៍ដែលមានក្រុមក្មេងៗត្រូវបានបាត់ខ្លួននៅក្នុងល្អាង!

កាលពីប្រមាណ៣ឆ្នាំមុន មានពត៌មានមួយយ៉ាងរន្ធត់ និងគួរអោយសង្វេតយ៉ាងខ្លាំងអំពីក្រុមក្មេងៗ១២នាក់ និងគ្រូបង្វឹកម្នាក់ត្រូវបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងល្អាងភ្នំថាមលួងក្នុងប្រទេសថៃ។

After Footer (Active) - damrei Mr1 Zone2

ហើយហេតុការណ៍មួយនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីការបាត់ខ្លួនរបស់ក្រុមបាល់ទាត់ក្មេងៗមួយក្រុមនេះ ដែលមានការធ្វើអត្តរាគមន៍យ៉ាងម៉ឺងម៉ាត់ពីក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសថៃ។

រឿងថ្មីមួយនឹងធ្វើការសម្តែងឡើង ដោយដកស្រង់ចេញពីរឿងពិតនៃហេតុការណ៍បាត់ខ្លួនរបស់ក្មេងៗនៅក្នុងល្អាងភ្នំថាមលួងនេះ អ្វីដែលពិសេសនោះគឺ តួអង្គសម្តែងនៅក្នុងរឿងនេះ សុទ្ធតែជាតួសម្តែងប្រុសដែលកំពុងទទួលបានការគាំទ្រខ្លាំង និងមានទេព្យកោសលខ្ពស់ក្នុងការសម្តែងផងដែរ។

១. Um Thira រូបលោកទទួលតួអង្គសម្តែងជា ប្រធានក្រុមផ្នែក Seal (SE) ដែលជាក្រុមអ្នកមុជទឹកដើម្បីរុករកក្មេងៗ។

២. Two Popetorn លោកនឹងសម្តែងជាតួអង្គលោក Bhak Loharjun មានតួនាទីជាគ្រូពេទ្យជួយសង្គ្រោះដល់ក្មេងៗ។

៣. Tuipptian នឹងសម្តែងជាតួអង្គលោក ឧត្តមសេនីយ៍ Anansurawan ដែលមានតួនាទីជាប្រធានក្រុមរុករកពិសេស គ្រប់គ្រងលើក្រុមទាហានទាំង ជើងគោក ជើងទឹក និងជើងអាកាស។

៤. Jamyjamess សម្ដែងជា លោក Eakapol Jantawong ដែលគ្រងជាតំណែងតួអង្គដ៏សំខាន់ ដែលជាគ្រូបង្វឹកមួយរូប ត្រូវមានទំនួសខុសត្រូវលើសុវត្ថភាពរបស់ក្មេងទាំង១២នាក់ ហើយត្រូវមានចិត្តអំណត់អត់ធ្មត់ និងណែនាំដល់ក្រុមក្មេងអោយមានស្មារតីនឹងនរក្នុងពេលមានគ្រោះថ្នាក់បែបនេះ។

៥. Weir Sukollawat នឹងសម្ដែងជាតួលោក Valepon sunmogkonsub នៅក្នុងរឿងនេះលោកនឹងសម្ដែងជាអ្នកមុជទឹកស្វែងរកក្មេងៗ ហើយត្រូវបាត់បង់ជីវិតក្នុងល្អាងថាមលួងនោះ៕