ស្នាដៃមិនធម្មតា! Bow Maylada មានជំនាញអស្ចារ្យក្រៅពីការសម្ដែងហើយនៅអាច……! មានរូបភាព

ជានារីពោរពេញទៅដោយសមត្ថភាពពិតមែនសម្រាប់តារាសម្ដែងស្រីថ្ពាល់នំប៉ាវយ៉ាង Bow Maylada  ដោយក្រៅពីស្នាដៃនៃការសម្ដែងមិនក្រោមអ្នកណាហើយ នៅពេលទំនេរក៏បានឃើញសាម៉ីខ្លួនចាប់ប៊ិចចាប់ក្រដាសដើម្បីគូសរូបជាកិច្ចការសំណព្វនិងសុំានិងភ្នែករបស់អ្នកគាំទ្រដែលតាមដាននាង ហើយស្នាដៃរបស់នាងបានធ្វើអោយគ្រប់គ្នាត្រូវលើកមេដៃអោយនាង

យ៉ាងជាក់ស្ដែងអ្នកម៉ាក់របស់កញ្ញា Bow បានផុសលទ្ធផលការគូសរូបរបស់កូនស្រីគឺជារូបភាពរបស់អ្នកដឹកនាំសម្ដែងនិងជាតារាសម្ដែងដ៏ពូកែ Off-Pongpat ដែលបានរួមការងារជាមួយគ្នាក្នុងរឿង Monruk Nong Phak Krakyeang

After Footer (Active) - damrei Mr1 Zone2

ដោយអ្នកម៉ាក់របស់ Bow ផុសរូបភាព Off-Pongpat ដែលកូនស្រីបានគូសតាម IG ឈ្មោះ @mombow_maylada ព្រមទាំងមានឃ្លាថា “អ្នកដឹកនាំសម្ដែងរឿងដែលសង្ហាបំផុតនៃសម័យនេះ គូសពេលអង្គុយអ៊ុតសក់ មនុស្សសង្ហាស្ទាយណាក៏សង្ហា មើលយ៉ាងណាក៏សង្ហា តើជានរណាអើយ ស្នាដៃមួយទៀតរបស់របស់ Bow Maylada” ធ្វើអោយហ្វេនៗអ្នកគាំទ្រចូលទៅចុចឡាយអោយភ្លាមៗនិងជាច្រើននិងសរសើរពីស្នាដៃរបស់នាងគឺធ្វើបានល្អខ្លាំងណាស់ដូចជាអ្នកជំនាញពិតៗ

អត្ថបទដោយ : នីត្តា