កក់ក្ដៅខ្លាំងជាងមុនទៅទៀត សម្រាប់ជីវិតគូរបស់ Sririta-Korn បន្ទាប់ពីសម្រាលកូនប្រុសដំបូងក្នុងគ្រួសារហើយថ្មីៗ អាចនិយាយបានថាក្មេងតូចចូលមកបំពេញជីវិតម៉ាក់ប៉ាអោយកាន់តែបរិបូរណ៌ឡើង
បន្ទាប់ពីសម្រាលក៏បានឃើញ Sririta បង្ហាញរូបភាពគ្រួសារស្អាតៗ បង្អួតអ្នកបណ្ដាញសង្គមភ្លាមៗ រឿងនេះមានតែពាក្យសរសើរថាអ្នកម៉ាក់ទោះបីជាទើបនិងសម្រាលកូនហើយក្ដីតែសម្រស់ស្រស់ស្អាតខ្លាំងណាស់ ចំណែកឯកូនប្រុសអូន Gavin Asawin ក៏ស្រស់សង្ហាតាំងតែពីទារក មើលពីជ្រុងណាក៏គួអោយស្រលាញ់
ក្រោយមកទៀត Sririta ក៏បានផុសរូបភាពដ៏សែនរំជួលចិត្តរបស់លោកប៉ា ដែលសម្លឹងមើលកូនប្រុសដែលនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅ តែ Korn បែរជាយំព្រោះតែក្ដីសុខដែលមាននៅក្នុងចិត្តរបស់មនុស្សក្លាយជាប៉ាលើកដំបូង ដោយ Sririta បានសរសេរឃ្លាបញ្ជាក់បែបខ្លីៗថា “Daddy’s tears of joy” ធ្វើអោយអ្នកដែលក្លាយជាប៉ាៗគេចូលទៅប្រាប់ថាយល់ពីអារម្មណ៍ល្អៗនេះច្បាស់ណាស់
អត្ថបទដោយ : នីត្តា












