ខិតខំប្រឹងថតយ៉ាងមមារញឹកបំផុត រហូតមកដល់ពេលនេះក៏បានឆាកហើយ សម្រាប់ក្រុមថតរឿងភាគ Monruk Nongphak Krakyeang ស្នាដៃដឹងនាំដោយ Pongpat Wachirabunjong ហើយនិង Dang Tanya រឿងនេះក្រុមការងារហើយនិងអ្នកសម្ដែងណាត់គ្នាជួបជុំជប់លៀងបើកឆាកថតយ៉ាងសប្បាយរីករាយ

ជាពិសេសតួឯកប្រុសស្រី Nadech Kukimiya និងកញ្ញា Bow Maylada ដែលម្នាក់ៗបង្ហាញទាំងសំនៀងដ៏ពិរោះ ហើយនិងក្បាច់រាំដោយគ្មានអ្នកណាព្រមចាញ់អ្នកណាឡើយ
តែអ្វីដែលធ្វើអោយអ្នកគាំទ្រមិនបង្អាប់មិនបាននោះគឺខាងតួឯកប្រុសយើង Nadech គ្មានពាក្យថារៀបឬក បញ្ចេញក្បាច់រាំដល់ថ្នាក់គ្រប់គ្នាហួសចិត្តនឹកស្មានមិនដល់ទាល់តែសោះថាជាមនុស្សបែបនេះ សូម្បីតេមិត្តៗជាតារាក៏ត្រូវមក comment ជាបន្ទាន់ដែរ
មាន Kim Kimberly ដែលនិយាយថា “ហើយហេតុអ្វីដល់ថ្នាក់និង” DJ Nuy “ព្រមចាញ់ហើយៗ”….
អត្ថបទដោយ : នីត្តា













