Bella Ranee មានកំលោះចាស់រូបសង្ហាបង្ហោះសាររៀបរាប់ពីសភាពផ្លូវចិត្តរបស់ខ្លួនថាកំពុងតែ….! មានរូបភាព

Weir នឹកដល់អនុស្សាវរីយិ៍ចាស់ៗរួមគ្នាជាមួយ Bella ធ្វើអោយអ្នកគាំទ្ររំជួលចិត្តគិតថាជាស្នេហាដែលមានបញ្ហា តែដល់ពេលអានចប់ហើយរំភើបចិត្តជំនួសសាម៉ីខ្លួនខាងស្រី ព្រោះស្នេហានៅដូមដើមមានបន្ថែមចិត្តនឹកកាន់តែខ្លាំងឡើងតែប៉ុណ្ណោះ

ទើបតែឆ្លើយតបនិងសំនួរដ៏ក្ដៅបន្ទាប់ពីត្រូវគេសង្ស័យថាជាគូស្នេហ៍បែកគ្នាស្ងាត់ៗរវាង Weir និង Bella ព្រោះតែមិនមានរូបគូផុសដូចពីមុន

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងធ្វើអោយអ្នកគាំទ្រធ្លាក់ថ្លើមម្ដងទៀតនៅពេលអានផុសរបស់ Weir ដែលបានផុសរូបភាពដើរលេងនៅប្រទេស Iceland ព្រមទាំងសរសេរឃ្លាថា “នឹកដល់….មិនដឹងថាយូរប៉ុណ្ណា តែក៏មិនមែនមានន័យថាមិនអាចចាំបានគ្រាន់តែនឹកដល់ការធ្វើដំណើរ នឹកដល់ពេលវេលា នឹកដល់ពេលដែលបាននៅក្បែរ បានសម្លឹងមើល បានប្រើការគិតខ្លះ អត់ខ្លះ តែមហាសប្បាយ ហើយមានក្ដីសុខពិតៗ  #មិន Iceland មកជំនួសមិនបានទេ ការចងចាំចាប់តាំងពីរបានជួបដំបូងរវាងយើងទាំងពីរ”

ដំបូងៗដែលអាចសារ Weir អាចមានចិត្តសង្ស័យ តែដល់ពេលអានចប់ក៏ញញឹមតាមព្រោះបានយល់ពីក្ដីនឹករលឹកដល់ពេលវេលាដ៏មានក្ដីសុខនៃការធ្វើដំណើរជាមួយមនុស្សជាទីស្រលាញ់យ៉ាង Bella

អត្ថបទដោយ : នីត្តា