តារាស្រីនាង Due ក្រោយដ្រាម៉ាបែកបាក់ស្នេហា ពេលនេះត្រូវគ្នាវិញជាមួយរូបគូដំបូង!!

ត្រលប់មកត្រូវគ្នាវិញហើយ! តារាសម្ដែងស្រីសម្រស់ស៊ិចស៊ីតួឆ្នាស់តតួឆ្នើមក្នុងរឿងភាគថៃនាង Due Arisara​ចំណងស្នេហ៍ពិតជាមានភាពផ្អែមល្ហែមជាថ្មីវិញហើយ ព្រមជាមួយរូបគូរូបដំបូងក្រោយត្រលប់មកទាក់ទងគ្នាវិញ។

ដោយតារាស្រីនាង Due កាលពីជាងមួយខែមុន រូបនាងនឹងគូស្នេហ៍អ្នកជំនួញលោក Sebastian បានប្រកាសចែកផ្លូវគ្នាថែមខាងប្រុសក៏បានសសេរក្នុងបណ្ដាញសង្គមប្រាប់ហើយផងដែរ។ រំលងមិនបានយូរប៉ុន្មានគូស្នេហ៍មួយគូនេះក៏ត្រលប់មកផ្អែមល្ហែមនឹងគ្នាវិញ ថែមមានរូបគូដែលតារាស្រីនាង Due ស្លៀកប៊ីគីនីទៅកំសាន្ដលំហែរកាយនៅមាត់សមុទ្រផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ