ត្រៀមប្ដឹងហើយ! តារាសម្ដែងស្រីនាង Jakjan Akhamsiri ថ្មីៗនេះបានធ្វើដំណើរទៅប៉ុស្ដិ៍ប៉ូលីសជាមួយគូស្នេហ៍ព្រមនិងមេធាវីរបស់ខ្លួន ដើម្បីធ្វើការដាក់បណ្ដឹងប្ដឹងទៅលើបុគ្គលដែលជាអតីតអ្នកចាត់ការរបស់នាងពីបទដើរបង្ខូចកេរ្ដ៍ឈ្មោះ។
ដោយរឿងរ៉ាវផ្ដើមឡើងនៅពេលដែលរូបនាងទើបប្រកាសដំណឹងគូស្នេហ៍សុំរៀបការនិងត្រៀមគិតគូពិធីមង្គលការ ស្រាប់តែមានលេចលឺពេលមានថាគូស្នេហ៍មានប្រពន្ធរួចទៅហើយថែមពត៌មាននេះល្បីដល់ចេញផ្សាយក្នុងទូរទស្សន៍ទៀតផង។ ពេលនេះសើុបដឹងហើយនេះជាពត៌មានមិនពិត ត្រូវបានអតីតអ្នកចាត់ការរបស់ប្រឌិតឡើងយកទៅប្រាប់អ្នកពត៌មានជាមួយភស្ដុតាងក្លែងក្លាយ។ រូបនាងពិតជាខូចចិត្តនិងខឹងជាមួយអតីតអ្នកចាត់ការនេះជាខ្លាំង ព្រោះរឿងនេះប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះនាងនិងក្រុមគ្រួសារទើបនាងសម្រេចចិត្តប្ដឹងជនបង្ករហេតុនេះ១០លានបាត ពេលនេះត្រៀមដំណើរការពាក្យបណ្ដឹងហើយ។
Jakjan និងអតីតអ្នកចាត់ការ
Jakjan និងគូដណ្ដឹង
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ