តួឯកស្រីនាង Cream ជីវិតអាពាហ៍ពិពាហ៍៣ឆ្នាំបានបញ្ចប់ អ្នកគាំទ្រចាំមើលនាងចូលសិល្បៈវិញទេ?

មិនអាចបន្ដ! តារាសម្ដែងស្រីជើងចាស់ដែលបាត់មុខពីវិស័យការសម្ដែងមួយរយះនាង Cream Premsinee ពេលនេះបាននិយាយក្នុងកិច្ចសម្ភាសន៍ថារូបនាងនិងស្វាមីបានសម្រេចចិត្តចែកផ្លូវគ្នាហើយ។

ដោយរូបនាងនិងអតីតស្វាមីអ្នកជំនួញ បានសម្រេចចិត្តបញ្ចប់ជីវិតគូធ្វើការលែងលះគ្នាតាមផ្លូវច្បាប់ ក្រោយពីរៀបការនឹងគ្នាបាន៣ឆ្នាំ។ មានអ្នកគាំទ្រជាច្រើនបានសសេរ Comment ផ្ដល់កម្លាំងចិត្តឲរូបនាងឲបន្ដដើរទៅមុខ និងខ្លះក៏ចង់ដឹងផងដែរថាតើក្រោយនៅលីវសារជាថ្មីលើកនេះ តើរូបនាងនឹងត្រលប់មកប្រឡូកក្នុងវិស័យការសម្ដែងដូចមុនឬយ៉ាងណា? ព្រោះមានតារាស្រីជើងចាស់ជាច្រើនដួងរួចមកហើយ ដែលបាត់មុខពីសិល្បៈក្រោយរៀបការតែក៏ត្រលប់មកវិញក្រោយនៅលីវជាថ្មីផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ