មានរឿងអីបានជា Mai Warit រំលឹកដល់ដៃគូសម្តែងស្រី Oom Eisaya នៅពេលកំពុងតែផ្តល់បទសម្ភាសន៍ចឹង!

តារាសម្ដែងប្រុសខ្ពស់សង្ហា Mai Warit កំពុងមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស។

កាលពីពេលថ្មីៗ តារាសម្តែងរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅក្នុងកម្មវិធីមួយ ដោយគាត់បានលើកយក O​o​​​m ​​Eisaya មកនិយាយក្នុងបទម្ភាសន៍ផងដែរ។ គាត់បានបង្ហាញថា គាត់ពិតជាមានភាពជិតស្និទ្ធនឹងនាង ដោយសារ​តែ​ពួ​ក​គេ​បា​ន​ធ្វើ​​កា​រ​ជាមួយគ្នា ៣រឿងមកហើយ។

After Footer (Active) - damrei Mr1 Zone2

Mai Warit បន្តថា តារាសម្ដែងស្រី Oom Eisaya ជាតារាស្រីតែម្នាក់ដែលគាត់មានភាពជិតដិតជាងគេ។ ហើយជាធម្មតា ពួ​ក​គេ​ទាំ​ងពីរ​ជិតស្និទ្ធគ្នាខ្លាំង នៅពេលបំពេញការងារជាមួយគ្នាម្ដងៗ។ បន្ថែមពីនេះទៅទៀត គាត់ប្រាប់មកកាន់អ្នកសារព័ត៌មានថា គា​ត់​មិ​ន​ដឹង​ជាត្រូវគិតយ៉ាងណានោះទេ ប្រសិនជាគាត់នឹងនាងទាក់ទងគ្នាជាគូស្នេហ៍។

គួររម្លឹកផងដែរថា តារាប្រុសស្រីទាំងពីរធ្លាប់បានសម្ដែងរឿងជាមួយគ្នាដូចជា រឿង « Patiharn Ruk Karn Kob Fah» ឆ្នាំ២០១៥ រឿ​ង « Kaew Klang Dong» និងរឿងភាគក្រោយ គឺ « Kaew Klang Dong»