ព្រោះជួបការលំបាកតារាស្រីនាង Bowie ក្ដុកក្ដួលចិត្ដលក់ផ្ទះចាស់ធ្លាប់រស់នៅ សូមឲម្ចាស់ថ្មីមើលថែឲបានល្អ!!

តារាសម្ដែងស្រីជើងចាស់តួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង BowieAtthama បង្ហាញអារម្មណ៍ក្ដុកក្ដួលពោលពាក្យលាផ្ទះចាស់ សូមឲម្ចាស់ថ្មីជួយមើលថែមឲបានល្អផង។

ដោយរូបនាងនិងក្រុមគ្រួសារបានសម្រេចចិត្តលក់ផ្ទះជាទីស្រលាញ់សាងពីកម្លាំងញើសឈាមយូរឆ្នាំនេះចោល ព្រោះតែត្រូវការប្រាក់ផ្គត់ផ្គង់ក្នុងកំឡុងពេលខ្វះខាតនៃវិបត្ដជំងឺ Covid-19 ពេលនេះ។ តារាស្រីនាង Bowie Atthama បានឲដឹងផងដែរថាផ្ទះមួយខ្នងនេះរូបនាងបានចំណាយអស់ប្រាក់៤២លានបាតដើម្បីសាងសង់ រយះពេល៥ឆ្នាំកន្លងមកនេះបានរស់នៅនិងធ្វើការតុបតែងលម្អរដោយក្ដីស្រលាញ់ មានបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ អាងហាលទឹកនិងកន្លែងអង្គុយលេងកំសាន្ដមើលសួនខាងក្រោយផ្ទះ។ ពេលនេះរូបនាងត្រូវលាផ្ទះមួយខ្នងនេះហើយ ដោយលក់ឲម្ចាស់ថ្មីចូលមករស់នៅមើលថែបន្ដវិញ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ