អ្នកណាមិនសួរពីអាថ៌កំបាំងនោះ!! Sririta បង្អួតរាងបន្ទាប់ពីសម្រាលបាន 5ថ្ងៃ អ្នកម៉ាក់រាងឡើងអេមសូម្បីតែក្បាលពោះក៏មើលមិន…..! មានរូបភាព

នៅតែគ្រងតំណែងស្រីស្អាតនិងស៊ិចស៊ីបានដដែលសម្រាប់តារាសម្ដែងស្រី Sririta Jensen ទោះបីជាមុននេះនាងពរពោះធំយ៉ាងណា តែរឿងការមើលថែសុខភាពរាងកាយមិនដែលថយចុះ ថែមទាំងនៅមានបង្ហាញអោយឃើញរូបរាងដែលមិនខុសពីជីវិតធម្មតាកន្លងមក

ជាក់ស្ដែង Sririta ក៏បានបង្ហាញរូបភាពខនណៈដែលស្វាមីរូបសង្ហា Korn មកទទួលនាងនិងកូនប្រុសដំបូងក្នុងគ្រួសារអូន Kawin នៅឯមន្ទីពេទ្យដើម្បីត្រលប់ទៅផ្ទះដ៏កក់ក្ដៅ តែអ្វីដែលធ្វើអោយគ្រប់គ្នាមិនចាប់អារម្មណ៍មិនបាននោះគឺ រាងរបស់អ្នកម៉ាក់កូនដំបូងដែលទើបនិងសម្រាលបាន 5ថ្ងៃតែបែរជាស្រស់ស្អាតដូចដើមមិនផ្លាស់ប្ដូរសូម្បីតែបន្ទិចណាឡើយ

After Footer (Active) - damrei Mr1 Zone2

រឿងនេះបានធ្វើអោយមិត្តភ័ក្ដក្នុងសិល្បៈ រួមទាំងអ្នកគាទ្រនាំគ្នាចូលទៅ comment សរសើរពីការមើលថែខ្លួនរបស់ Sririta ជាច្រើន ព្រមទាំងសួរពីអាថ៌កំបាំងជាច្រើន ថាធ្វើយ៉ាងម៉េចទើបរាងត្រលប់មកស្អាតដូចដើមបានលឿនយ៉ាងនេះ ព្រោះបើមិនដឹងពត៌មានក៏មិនដឹងសោះថាសាម៉ីខ្លួនទើបនិងសម្រាលកូនហើយពិតមែន

អត្ថបទដោយ : នីត្តា