Nadech ផ្អែមល្ហែមគ្មានខានមួយថ្ងៃដាក់ Yaya កណ្ដាល IG អ្នកគាំទ្របង្អាប់ថាអ្នកកំលោះ…..! មានរូបភាព

ជាប់ឈ្មោះជាកំលោះផ្អែមល្ហែមនិងពូកែបង្អួតសង្សា សម្រាប់កំលោះសំបូរស្នេហ៍យ៉ាង Nadech ដែលតែងតែមានរូបភាពតាមភាសាអ្នកមានស្នេហ៍ផុសបង្អួតតាមបណ្ដាញសង្គមផ្ញើរទៅម្ចាស់ចិត្ត Yaya រហូត តាមចុចឡាយស្ទើរតែមិនចង់ទាន់

ដូចពេលថ្មីៗនេះក្នុងសម័យកូវីដ-19 ក៏មិនអាចធ្វើអ្វីអ្នកទាំងពីរបានព្រោះជាក់ស្ដែងអ្នកកំលោះរូបសង្ហាបានផ្ញើរភាពផ្អែមល្ហែមម្ដងទៀតអោយអ្នកគាំទ្របានញញឹមតាមដែរ

After Footer (Active) - damrei Mr1 Zone2

ដោយ Nadech បានផុសរូបភាពគូដែលមានកញ្ញា Yaya អង្គុយកើយស្មានៅក្នុង IG  @kugimiyas ហើយជះភាពផ្អែមល្ហែមដោយឃ្លាថា “ម្នាក់នេះសុំមិនឃ្លាតបានទេបាត….”​ ថែមទាំង Tag អោយឈ្មោះ Yaya ទៀតផង។ គ្រាន់តែប៉ុណ្ណឹងទាំងមិត្តភ័ក្ដទាំងអ្នកគាំទ្រជាច្រើននាំគ្នាចូលទៅ comment ព្រមទាំងបង្អាប់ថា ជាបុរសបង្អួតស្នេហ៍ និងនិយាយទៀតថា បែបនេះក្រមុំៗក៏ច្រណែននិង Yaya ស្លាប់ហើយ

អត្ថបទដោយ​ : នីត្តា