ខូចមែនតើអាងតែបងធំគេ! Ann Thongprasom ធ្វើបាប Kim-Yaya ឡើងគ្នាស្រែកភ្លាត់សម្លេងដៃគូហាត់ប្រាណ….! មានរូបភាព
ណាត់គ្នាជាក្រុមចេញទៅហាត់ប្រាណពេលព្រឹកព្រលឹម សម្រាប់កញ្ញាៗ Ann Thongprasom ហើយនិងប្អូនស្រីៗទាំងពីរយ៉ាង Kim Kimberly , Yaya Urassaya វគ្គនេះក្រៅពីបានឃើញសកម្មភាពខ្លាំងៗរបស់កញ្ញាៗហើយ នៅមានវគ្គដែលធ្វើអោយអ្នកគាំទ្រ ស្រឡាំងកាំងនិងចូលទៅបង្អាប់ក្រមុំៗយើងជាច្រើន

ដោយជាក់ស្ដែង Ann បងធំ បានផុសរូបភាពហាត់ប្រាណជាមួយប្អូនៗ Kim-Yaya នៅក្នុង IG តែអ្វីដែលធ្វើអោយចំហរមាត់នោះគឺស្ទាយឈររបស់បងធំ Ann ដោយឈរលើកជើងម្ខាងនៅដាក់លើស្មារបស់កញ្ញា Kim ហើយនៅពីខាងក្រោយមានកញ្ញា Yaya ឈរចាំជួយទ្រនិងធ្វើមុខភ្ញាក់ផ្អើលខ្លាំងនិងដូចពិតៗ
ព្រមទាំងមានឃ្លាថា “សុំទោសណា Kim……បងរកកន្លែងឈរមិនឃើញពិតមែន” ហើយកញ្ញា Kim ក៏បានចូលទៅ comment ថា “នៅពេលដែលនាងមានអារម្មណ៍ថាតឹងដៃជើងអាចយកមកដាក់នៅលើខ្ញុំម្ចាស់បានណាចា”
សម្រាប់អ្នកដែលបានឃើញគ្រប់គ្នាទាំងសើចទាំងភ្ញាក់ផ្អើល ដង្ហែរគ្នាចូលទៅ comment ជាច្រើន បែបនេះអាចនិយាយបានថាជាគ្រប់យ៉ាងអោយនាងពិតមែនហើយអូន Kim របស់បង Ann
អត្ថបទដោយ : នីត្តា









