Jui Rataya ផុសរូបភ្លាមស្វាមីចូល comment ភ្លេតព្រោះតែអាវស៊ិចស៊ីពេកវាលអោយឃើញ…..! មានរូបភាព

តាំងតែរៀបការជាមួយ DJ Put tichai ហើយមក ក៏មិនដែលឃើញអ្នកនាង Jui Rataya បង្ហាញភាពស៊ិចស៊ីអោយឃើញប៉ុន្មានទេ ព្រោះតែលោកស្វាមីហួងហែងសម្បើមណាស់ តែជាក់ស្ដែងក៏បានឃើញ Jui ស៊ិចស៊ីបែបតិចៗ ជាមួយនិងឈុតបំបាត់ក្ដៅក្នុងកំឡុងពេលរដូវក្ដៅ រឿងនេះធ្វើអោយលោកស្វាមីចូលប្រញ៉ាប់ចូលទៅ comment ភ្លាមៗ

ដោយអ្នកនាង Jui បានផុសរូបខ្លួនឯងនៅក្នុងឈុតស៊ិចស៊ីចងកខាងក្រោយបង្ហាញអោយឃើញប្រលោះដើមទ្រូងតិចៗ ព្រមទាំងមានឃ្លាអមជាមួយថា “Summer feeling”  

After Footer (Active) - damrei Mr1 Zone2

ស្រាប់តែលោកប្ដី DJ Put ប្រញ៉ាប់ចូលទៅ comment បែបខ្លីៗតែបង្អប់នូវភាពហួងហែងថា “អ៊ួយៗៗៗ” ហើយខាង Jui ចូលទៅឆ្លើយតបនិងស្វាមីវិញភ្លាមៗថា “សុំរួចហើយតើ” អ្នកគាំទ្រឃើញតែប៉ុណ្ណឹងដង្ហែរគ្នាចូលទៅ comment បាក់ទឹកបាក់ដីមានទាំងសរសើរមានទាំងបង្អាប់អ្នកនាង Jui ហើយក៏សរសើរពីភាពគួអោយស្រលាញ់ស្វាមីរបស់នាងផងដែរ

អត្ថបទដោយ​ : នីត្តា