អស្ចារ្យមិនធម្មតាមែន! Bella ផ្ដល់កំលាំងចិត្ត Weir ទៅថតរឿងហូលីវូត (hollywood) បង្ហាញពីសក្កានុពលអោយពិភពលោកបាន….! មានរូបភាព
ក្រោយពីប្រកាសឈ្មោះតារាសម្ដែងខ្សែភាគយន្ដហូលីវូត (hollywood) “Thirteen Lives” រឿងរ៉ាវភារកិច្ចជួយជីវិត ក្មេងៗ Wild Boars Academy Football Team រួមទាំងគ្រូបង្វឹកទាំង 13នាក់ ដែលជាប់នៅក្នុងរូង Luang – Khun Nam Nang Non អ្នកដឹកនាំសម្ដែងលំដាប់ពិភពលោក Ron Howard ដោយនៅក្នុងចំណោមឈ្មោះអ្នកសម្ដែងថៃមានតួឯកប្រុសល្បីឈ្មោះ Weir Suklawat ទទួលដើរតួជា Navatree Saman ឬជា ពលបាល Sam អតិតវីរៈបុរសលះបង់ជីវិតជួយក្មេងៗ

ដោយអ្នកសម្ដែងថៃផ្សេងៗយ៉ាងកំលោះ James Thiradan ដែលដើរតួជាគ្រូបង្វឹក…..រហូតមកដល់វគ្គរបស់កំលោះ Weir បានធ្វើដំណើរហោះហើរទៅហាត់សម ដោយមានសំណព្វចិត្ត Bella Ranee ផ្ដល់កំលាំងចិត្តមកជូនដំណើរសង្សានៅព្រលានយន្ដហោះ ព្រមទាំងមានសរសេរសារសរសើរ Weir ពេញទៅដោយមោទនភាពចំពោះឪកាសដ៏សំខាន់លើកនេះថា “ត្រេកអរជាមួយពិតមែន សម្រាប់ជំហានថ្មីរបស់បង ប្រើឪកាសនេះអោយពេញទំហឹង បង្ហាញអោយពិភពលោកអោយឃើញណា ថាយើងខ្លាំងកម្រិតណា ជាកំលាំងគ្រប់ពេលវេលាណាចា?“
ចំណែកឯខាងកំលោះ Weir ឆ្លើយតបសង្សាថា “អគុណណាចា ស៊ូៗៗៗ និងធ្វើអោយល្អបំផុតបាត” រឿងនេះក៏មានកញ្ញា Yaya ចូលទៅសរសើរអ្នកទាំងពីរគួអោយស្រលាញ់ខ្លាំងណាស់ បូករួមទាំងហ្វេនៗអ្នកគាំទ្រមានទាំងសរសើរមានទាំងជូនពរគ្រប់យ៉ាង
អត្ថបទដោយ : នីត្តា








