តារាប្រុសទាំង ៤ដួងនេះ មិនត្រឹមតែមានរូបរាងសង្ហា និងពូកែក្នុងការសម្តែងទេ ថែមទាំងច្រៀងពិរោះទៀតផង!

ទស្សនិកជនមួយចំនួន អាចពុំដឹងថាតារាសម្ដែងប្រុសមួយចំនួន ក្រៅពីមានសមត្ថភាពក្នុងការសម្ដែងបានយ៉ាង​ប៉ុន​ប្រសប់ ក្រៅពី​នោះពួកគេថែមទាំងមានចំណេះដឹងខាងផ្នែកចម្រៀងផងដែរ។​ ជាក់ស្ដែង ដូចជាតារា​​​សម្ដែងប្រុស​ទាំង ៤រូបខាងក្រោមនេះ ទើប​នឹង​ច្រៀង​ចម្រៀងថ្មី​របស់ពួកគេ​ចេញសម្រាប់ Album ឆ្នាំ ២០២១ ។

១. James Jirayu

After Footer (Active) - damrei Mr1 Zone2

នៅថ្ងៃទី ២៦ ខែ មីនា តារាសម្តែងប្រុស James Jirayu បានទម្លាក់បទចម្រៀងដំបូងរបស់គេដែលមានចំណងជើងថា «Pen Prajum»  នៅក្នុង YouTube ផ្លូវការរបស់គេ។ អាល់ប៊ុមដំបូងរបស់ James ដែលមានឈ្មោះថា «JAMESJI 1ST ALBUM: See More» រួមមានបទចម្រៀងចំនួន ៥ បទគឺ «Pen Prajum» « Khoi Khoi Pai» «Wang Jai»  «Kwa Ja Mee … Tur»  និង «Due» ។

២. Mew Suppasit

តារាសម្តែងប្រុសសង្ហា Mew Suppasit ទើបតែចេញបទចម្រៀងថ្មី «Thanos»  នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ។ ដូចគ្នានេះ​ផង​ដែរ តារាវ័យ​ក្មេងរូបនេះ​បានឈ្នះពានរង្វាន់​សម្រាប់បទ « Thanos » នៅក្នុង​កម្មវិធីតន្រ្តី T-POP Stage ។

៣. August Vachiravit

តារាសម្តែងប្រុស ដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានច្រៀងបទ OST «Kor Cheua Jai Tua Eng» សម្រាប់ខ្សែភាពយន្ត​រឿង «Mae Krua Kon Mai»។

៤. Bright Vachirawit

ប្រុសសង្ហា Bright បង្ហាញពីជំនាញច្រៀង​របស់គេ នៅក្នុងបទចម្រៀងថ្មី «Sad Movie» រួមជាមួយ​តារាចម្រៀងដ៏ល្បី F.HERO ។ គួររម្លឹក​ផងដែរ​ថា បទចំរៀងថ្មីនេះ​បានឈ្នះពានរង្វាន់ «តន្ត្រីប្រចាំ​សប្តាហ៍» ពីកម្មវិធី T-POP Stage៕