តាមពិត Mew Nittha ពោះធំបាន 3ខែហើយ! សំណាងបានអ្នកម្ដាយក្មេកមើលថែបានល្អខ្លាំងរំភើបពេញផ្ទះ!! មានរូបភាព

ធ្វើអោយមិត្តភ័ក្ដតារាសម្ដែងដូចគ្នានិងអ្នកគាំទ្ររំភើបចិត្តទាំងប្រទេស​សម្រាប់ការប្រកាសដំណឹងល្អរឿងមានផ្ទៃពោះកូនដំបូង របស់គូស្វាមីភរិយា Mew Nittha និងស្វាមីហៃសូ Saint 

ដោយជាក់ស្ដែងខាងតួឯកស្រីយើងមិនចាំយូរ សុំចេញមកនិយាយរឿងក្ដីសុខខាងលើ ខណៈពេលធ្វើដំណើរមកចូលរួមកម្មវិធី WANSIRI Aesthetic Hospital សាម៉ីខ្លួនបានបង្ហើបដល់រឿងរំភើបចិត្តទាំងខ្លួនឯងនិងស្វាមីថា

After Footer (Active) - damrei Mr1 Zone2

“មានផ្ទៃពោះហើយចា (សើច) ពេលនេះបាន 3ខែហើយ តាមពិតទៅពីដំបូងដែលដឹងថាខ្លួនឯងពោះធំ គឺចង់ប្រាប់គ្រប់គ្នាតែម្ដង តែដល់ពេលបាននិយាយជាមួយលោកគ្រូពេទ្យ គ្រូពេទ្យប្រាប់ថារយៈពេល 3ខែដំបូងវាជាកំឡុងពេលត្រូវម៉ត់ចង់ណាស់ Mew និងបង Saint ទើបគិតថា អូខេចឹងរងចាំអោយច្បាស់ជាងនេះសិនល្អជាងហើយចាំប្រាប់គ្រប់គ្នាតាមក្រោយ”

“ចំពោះអ្នកដែលដឹងដំបូងគេគឺអ្នកម៉ាក់របស់ Mew និងអ្នកម៉ាក់របស់បង Saint ប្រាប់គ្នាតិចណាស់ព្រោះយើងទាំងពីរនាក់មានចិត្តសង្ស័យថាមែនអត់ៗ វានៅមានភាពមិនច្បាស់ក្នុងចិត្ត”

“តាមពិតទៅអារម្មណ៍របស់ Mew ពេលនេះក៏នៅឆ្ងល់ខ្លះដែរ គឺវាជាអ្វីដែលថ្មីខ្លាំងណាស់ តែគិតថានិងរៀនបន្ទិចម្ដងៗជាមួយបង Saint និងហើយ រំភើបចិត្តខ្លាំងទាំងពីរនាក់ ហើយក៏ឆ្ងល់ថាបានមែនទែនឬ ព្រោះយើងទើបតែប្រលែងបានមួយខែ (សើច) គឺសុខភាពល្អណាស់គ្រាន់តែប្រលែងភ្លាមបានភ្លេត ជារឿងដែលត្រេកអបំផុតតែម្ដង ជាពិសេសអ្នកម៉ាក់របស់បង Saint គាត់សប្បាយចិត្តបំផុត គាត់ចង់មានចៅជាយូរមកហើយ ថែមទាំងពេលនេះអ្នកម៉ាក់បានកម្មុងឧបករណ៍ស្ដាប់សម្លេងបេះដូងរួចរាល់ហើយដែរ រឿងអារហារការញុំា ពេលនេះអ្នកម៉ាក់បង Saint គាត់ទិញពួកក្រពះត្រីស្រស់មកស្ងោរអោយញុំាញឹកញាប់ គាត់ប្រាប់ថាត្រូវមើលថែតាំងតែនៅក្នុងពោះ ឆ្ងាញ់”

“សម្រាប់រឿងចាញ់កូន គឺ Mew ជាមនុស្សសំណាងល្អខ្លាំងណាស់ Mew មិនមានអាការៈចាញ់កូនអ្វីទេ ជីវិតបែបធម្មតា បើមានក៏មានបែប ងងុយគេង បត់ជើងតូចច្រើន ប្រហែលៗនិង​ឯង ចំណែកបង Saint គាត់ក៏មើលថែល្អជាងមុខ ជីវិតពេលនេះស្ទើរតែមិនបាច់ធ្វើអ្វីសោះ (សើច) ហើយក៏មានបារម្ភខ្លះដែរ រឿងការធ្វើការ គាត់មិនចង់អោយប្រើកំលាំងខ្លាំង” 

អត្ថបទដោយ​ : នីត្តា