ស្រលាញ់គ្នាទាល់តែចឹងបាននៅជាមួយគ្នាបានយូរ Ken-Esther អត់ខ្វល់រឿងកូវីដ-19 បើភ្លេងដាក់ DJ រាំសើចចង់ជ្រុះធ្មេញ!! មានវីដេអូ

Ken-Esther ស្រលាញ់គ្នាបែបស្ងាត់ៗតែភាពផ្អែមល្ហែមមិនធម្មតាពិតមែន ជាក់ស្ដែងរៀបចំចាក់ភ្លេងធ្វើ DJ ខ្លួនឯងគួអោយស្រលាញ់ខ្លាំងណាស់

ជាគូស្នេហ៍តារាមួយគូទៀតដែលស្វីតបែបស្ងាត់ៗ តែបង្ហាញអោយឃើញជាបន្ដបន្ទាប់គ្មានដាច់ចន្លោះសម្រាប់គូរបស់ Ken-Esther ទោះបីជាសព្វថ្ងៃនេះមើលចិត្តគ្នាបាន 7ឆ្នាំហើយក៏មិនសូវជាបញ្ចេញតាមការផ្សព្វផ្សាយជាមួយគ្នាតែរឿងផ្អែមល្ហែមមិនចាញ់គូរបស់អ្នកដទៃសោះឡើយ

After Footer (Active) - damrei Mr1 Zone2

ថ្មីៗនេះមានរូបភាពគួអោយស្រលាញ់របស់ទាំងគូគឺជារូបភាពរបស់ Ken ដែលដើរតួជា DJ ចាក់ភ្លេងយ៉ាងសង្ហា និងមានអូន Esther ជាអ្នករាំក្បែរខ្លួន គ្រប់គ្នាដែលបានឃើញហើយក៏ប្រាប់ថាគួអោយស្រលាញ់ខ្លាំងណាស់ ជាស្នេហាស្ងប់ស្ងាត់ ដែលមានភាពរីករាយច្រើន

ខាង Ken ធ្លាប់ផ្ដល់បទសម្ភាសន៍រឿងស្នេហារបស់ខ្លួនជាមួយនិង Esther ដែលបានទាក់ទងគ្នាបានយូរព្រោះតែមានចំណង់ចំណូលចិត្តស្រដៀងគ្នា ទាំងរឿងស្ទាយក្នុងជីវិតផ្សេងៗ ជាពិសេសរឿងដើមឈើ អាចនិយាយបានថាម្នាក់ៗសុទ្ធតែផ្ដល់កំលាំងចិត្តអោយគ្នាទៅវិញទៅមក សម្រាប់រឿងរៀបការ Ken ប្រាប់ថាគម្រោងប្រហែលជា 5ឆ្នាំទៀត

អត្ថបទដោយ : នីត្តា