មកស្គាល់ពីតារាស្រីវ័យក្មេង ៥រូបប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃដែលកំពុងទទួលបានការគាំទ្រខ្លាំង!

ក្នុងពេលបច្ចុប្បន្ននេះ នៅក្នុងទូរទស្សន៍ដ៏ល្បីគឺប៉ុស្តិ៍លេខ ៣ថៃ ឃើញមានតារាស្រីវ័យក្មេងជាច្រើនរូបដែលកំពុងតែឡើងកូដខ្លាំង និងទទួលបានការស្រឡាញ់ពេញចិត្តយ៉ាងច្រើនពីមហាជន ព្រោះតែរូបរាងស្រស់ស្អាត និងទេព្យកោសលក្នុងការសម្តែងនៅក្នុងសាច់រឿង។

ខាងក្រោមនេះគឺជាប្រវត្តិខ្លះរបស់តារាស្រីវ័យក្មេងទាំង ៥ដួងដែលកំពុងតែទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន៖

After Footer (Active) - damrei Mr1 Zone2

១. Eisaya Hosuwan (อิษยา ฮอสุวรรณ) ហៅ Oom

នាងបានកើតនៅក្នុងថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩៦ នៅក្នុងប្រទេសថៃ នាងមានកំពស់ 1.66cm និងទំងន់ 47kg​ តារាស្រីដែលនៅក្នុងដួងចិត្តរបស់នាងគឺ Taew Nataponh ហើយបច្ចុប្បន្ននាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសលោក Mai Warit។ ហើយសម្រាប់រឿងភាគដែលនាងបានសម្តែងគឺមិនក្រោយ១០រឿងនោះទេ៕

២. Nuttanicha Dungwattanawanich (ณัฏฐณิชา ดังวัธนาวณิชย์) ហៅ Nychha

នាងកើតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៩៦ នៅក្នុងខេត្តឈៀងម៉ៃនៃប្រទេសថៃ នាងមានកំពស់ដល់ទៅ 1.70cm និងទំងន់ 48kg សម្រាប់តារាដែលនៅក្នុងដួងចិត្តរបស់នាងគឺមាន Taew Nataponh, Urassaya, និង Anne Thongprasom ក្នុងពេលបច្ចុប្បន្ននាងនៅមិនទាន់មានទំនាក់ទំនងស្នេហាជាមួយអ្នកណាឡើង រីឯរឿងភាគដែលនាងធ្លាប់បានសម្តែងនោះក៏មិនតិចជាង១០រឿងនោះដែរ៕

៣. Pitchapa Phanthumchinda (พิชชาภา พันธุมจินดา) ហៅ Pear

នាងកើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩២ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នាងមានកំពស់ 1.70cm និងទំងន់ 46kg ហើយនាងគឺជាតារាសម្តែង និងជាតារាម៉ូដែលដែលកំពុងតែមានភាពលេចធ្លោរមួយរូបដែលបេះដូងរបស់នាងនៅទំនេរមិនទាន់មានអ្នកថែរក្សានៅឡើយទេ ហើយសម្រាប់រឿងដែលនាងធ្លាប់បានសម្តែងគឺមិនក្រោយ២០រឿងនោះទេ៕

៤. Maylada Susri (เมลดา สุศรี) ហៅ Bow

នាងកើតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩៦ នៅប្រទេសថៃ នាងមានកំពស់ 1.76cm និងទំង់ 55kg តារាស្រីដែលនាងស្រឡាញ់ពេញចិត្តខ្លាំងគឺ Anne Thongprasom ហើយបច្ចុប្បន្ននាងកំពុងតែមានទំនាក់ទំនងជាមួយនឹងតារាប្រុសលោក Mick Tongraya នាងគឺជាតារាសម្តែងស្រីដ៏មានទេព្យកោសល ជាតារាម៉ូដែល និងជាតារាចម្រៀងមួយរូបផងដែរ សម្រាប់រឿងភាគដែលនាងបានសម្តែងគឺប្រមាណជា១០រឿងហើយ៕

៥. Pichukkana Wongsarattanasin (พิจักขณา วงศารัตนศิลป์) ហៅ Namtarn, Pichy, រឺក៏ Hana

នាងកើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩១ ក្នុងខេត្តឈៀងម៉ៃនៃប្រទេសថៃ នាងមានកំពស់ 1.72cm តារានិករ Virgo នាងគឺជាតារាសម្តែងស្រី និងជាតារាម៉ូដែលមួយរូប ហើយបច្ចុប្បន្ននេះនាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយ Pai Patit Pisitkul ហើយរឿងភាគដែលនាងបានសម្តែងក៏មិនក្រោម១០រឿងដែរ៕