Khwan Usamanee ឆ្លើយបែបដាច់ៗចំពោះអ្នកបណ្ដាញសង្គមអ៊ីនធឺណេតដាក់ tag #ផ្ទះវៀច សួរវិញថា ហើយវាយ៉ាងម៉េច…….? មានវីដេអូ
ទីបំផុតក៏បានចេញមកដោះស្រាយនូវប្រធានបទក្ដៅលើបណ្ដាញអនឡាយរឿង #Khwan ផ្ទះវៀច អោយជ្រះស្រលះហើយ សម្រាប់តួឯកស្រី Khwan Usamanee បន្ទាប់រូបថតនៅលើ IG ផ្ទាល់ខ្លួន @kwanusa9 ត្រូវបានអ្នកបណ្ដាញសង្គមសង្កេតឃើញរឿងប្រើ App តែងមុខបន្ថែម រហូតដល់ថ្នាក់វៀចខុសរូបខុសរាងដូចដែលបានឃើញ

ដោយរឿងនេះក្រៅពី Khwan មិនចាំយូរសុំចេញមកបកស្រាយចំពោះការសង្ស័យរឿងនេះបែបច្បាស់ៗដោយការព្រមទទួលស្គាល់ថាការតែងរូបវាជារឿងធម្មតាហើយក៏មិនមែនជារឿងដែលខូចខាតដែរ សាម៉ីខ្លួនក៏នៅផ្ដាំផ្ញើរដល់អ្នកចាប់កំហុសទាំងអស់ផងដែរថា កុំកង្វល់ចិត្តច្រើនអី ព្រោះថាបើរូបពិតស្អាតជាងវាក៏ចប់
“ពេលបាត់មុខមានអ្នកគិតថា Khwan ទៅកែសម្ភស្សមែនទេ តាមភាពពិតជាក់ស្ដែងទៅវាមកពីរអ្វីដែល Khwan ចូលចិត្ត Khwan ចូលចិត្តការតុបតែងមុខ ចូលចិត្តលាប់បបូរមាត់ពេញៗ ដល់ពេលអ្នកដែលបានឃើញក៏គិតថា Khwan ទៅចាក់បន្ថែម ទៅកែសម្ភស្សនេះនោះ ទាំងៗដែលការពិតវាកើតឡើងពីការលាប់ក្រែម ហើយវាជាវិធីមួយដែល Khwan ជ្រើសរើសប្រើ”
“ចំណែករឿងការផុសរូប តាមពិតទៅដូចជាគ្មានអ្វីនោះទេ យើងមានជំនឿចិត្តយើងស្អាតយើងក៏ផុស យើងជឿជាក់ថាយើងស្អាតបែបនេះ ផ្ទះវៀចមិនឃើញមានអ្វីទេ ផ្ទះវៀចតែមុខយើងមិនវៀចគឺគ្រប់គ្រាន់ យើងផុសដោយមុខយើងស្អាត មិនបានផុសព្រោះតែអោយផ្ទះស្អាតទេ”
“កំប្លែងម្យ៉ាងដែរ គឺពេលខ្លះយើងក៏ភ្លាត់ស្នៀតដែរព្រោះយើងមើលតែខ្លួនឯង យើងឃើញខ្លួនឯងស្អាតគ្រប់គ្រាន់ ចំណែករឿងផ្សេងចង់វៀចក៏វៀចទៅមិនមានស្អីទេ វៀចក៏គ្មានបញ្ហាពិភពលោកគ្មានបែកឯណា តែបើសួរថាបន្ទាប់ពីនេះទៅនិងមើលអោយបានច្បាស់លាស់ខ្លាំងឡើង (សើច) អត់លេងចូលទេ គ្រាន់តែមុខពិតយើងស្អាតគ្រប់គ្រាន់ហើយ ចំណែករឿងផ្សេងមិនមានបញ្ហា ភ្លាត់បាន សម្លឹងមើលក្នុងរឿងកំប្លែងៗ គួអោយស្រលាញ់មិនបាច់ទៅខ្វល់ច្រើន រូបពិតស្អាតជាងគឺចប់”
អត្ថបទដោយ : នីត្តា














