ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ គឺជាប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់ប្រទេសថៃ ហើយរឿងភាគល្បីៗច្រើនរាប់មិនអស់ដែលបានផលិតចេញពីប៉ុស្តិ៍មួយនេះ។ ហើយសម្រាប់តារាប្រុសស្រីស្រស់ស្អាតជាច្រើនក៏ ជ្រកក្រោមទ្រនំដ៏កក់ក្តៅមួយនេះផងដែរ។
កាលពីថ្មីៗមានដំណឹងលេចលឺថា ប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយនេះ គឺកំពុងតែចាប់ផ្តើមដំណើរការថតរឿងភាគថ្មីទៀតហើយ ក្នុងរឿងនេះគឺឃើញមានតារាប្រុសស្រីវ័យក្មេង ហើយមានទេព្យកោសលក្នុងការសម្តែងបានចូលរួមសម្តែងក្នុងរឿងនេះ។
សម្រាប់សាច់រឿងវិញគឺនិយាយពីជីវិតរបស់តួអង្គប្រុសស្រីដែលរសជាតិឯជនបទ តែបើចង់ដឹងថាមានតួអង្គណាខ្លះនោះសូមតាមដានខាងក្រោមនេះ។
នៅក្នុងរឿងភាគថ្មីនេះ គឺមានតារាប្រុសលោក Krating Khunnarong និង Oom Eisaya សម្ដែងជាតួអង្គឯក។
ជាមួយតារាសម្ដែងមួយចំនួនទៀត ដូចជា Namfah Thunyaphat, Joonior Kajbhundit, Ying Anada និង Tae Chayapat។












