តួឯកស្រីនាង Mint បង្ហាញភាពផ្អែមល្ហែមទៀតហើយ ព្រមឆ្លើយតបសំនួរពេលណារៀបការ?

តួឯកស្រីវ័យក្មេងរូបស្អាតនាង Mint Chalida ឆ្លងថ្ងៃគម្រប់ខួបក្ដីស្រលាញ់យ៉ាងរ៉ូមែនទិកជាមួយគូស្នេហ៍អ្នកជំនួញ ព្រមជាមួយរូបគូស្វីតៗ។

ដោយទាំងគូពេលនេះក៏បានទាក់ទងមើលចិត្តគ្នាជាសង្សារអស់រយះពេល៩ឆ្នាំហើយ ធ្វើឲអ្នកគាំទ្រចង់ដឹងផងដែរពីដំណឹងល្អថ្ងៃរៀបការរបស់អ្នកទាំងពីរ។ រឿងនេះតារាស្រីនាង Mint បានឆ្លើយតបវិញផងដែរថា រូបនាងនិងគូស្នេហ៍មិនទាន់គិតគូរឿងរៀបការថ្ងៃណាឲប្រាកដនៅឡើយនោះទេ ព្រោះចង់សាងអាជីពឲទាំងពីរនាក់មានភាពព្រមជាងនេះសិន។ ចំណែករឿងទីធ្លាមួយកន្លែងដែលទាំងគូូបានទៅមើលញឹកញាប់នោះមិនមែនជាផ្ទះទុករៀបការនោះទេ តែមានគម្រោងនឹងបង្កើតមុខជំនួញមួយជាមួយគ្នា។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ