មិនធម្មតា! តួឯកស្រីនាង Taew បង្ហាញសមត្ថភាពការរាំក្នុងបទចម្រៀង Pretty Savage របស់ Blackpink!!

សមត្ថភាពការរាំរបស់តារាស្រីនាង Taew Natapohn ពិតជាមិនធម្មតាមែន នៅក្នុងវីដេអូទើបតែបង្ហោះនាពេលថ្មីៗជាមួយនឹងបទ Pretty Savage របស់ក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink ធ្វើឲអ្នកគាំទ្រសសើរពីស្នាដៃការរាំរបស់ Taew លើកនេះ។

ដោយតារាស្រីនាង Taew ក្នុងរយះពេលជិតមួយឆ្នាំកន្លងមកនេះបានបង្ហាញសមត្ថភាពការរាំជាមួយនឹងក្លីបវីដេអូជាច្រើនទាំងវីដេអូខ្លីៗក្នុង Tiktok និងការរាំ Cover បទចម្រៀងតារាល្បីៗ។ ទោះបីជាមុនដំបូងរូបនាងហាក់ទទួលបានការរិះគន់ពីរតួឯកស្រីក្លាយជាអ្នករាំ តែតារាស្រីនាង Taew នៅតែបន្ដក្ដីស្រលាញ់លើការរាំ ហើយពេលនេះរូបនាងក៏បានបង្ហាញឲឃើញផងដែរថាសមត្ថភាពការរាំរបស់នាងពិតជាមិនចាញ់អ្នកអាជីពនោះឡើយ។ តោះមកមើលក្លីបវីដេអូការរាំ Cover Pretty Savage របស់ Taew និងមិត្តភក្ដិខាងក្រោមនេះ៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ