Diana Flipo ត្រូវអ្នកបណ្ដាញសង្គមជេរប្រមាថដោយប្រើពាក្យធ្ងន់ៗបន្ទាប់ពីនាងបាន comment ឆ្លើយតបរឿង Boy Pakorn ថា …! មានរូបភាព
ដោយមុននិងតារាប្រុសកំលោះ Great Warintorn ដែលជាអ្នកយករឿងអាថ៌កំបាំងរបស់មិត្តសម្លាញ់យ៉ាង Boy Pakorn មកប្រាប់ថាលួចពេញចិត្តនិងកញ្ញាវ័យប្អូន Diana Flipo តែមិនហា៊នប្រាប់ រហូតដល់កំលោះ Boy ត្រូវចេញមកទទួលស្គាល់ការពិតដោយអៀនៗ តែក៏មិនទាន់មានអ្វីដើរទៅមុខ នៅតែជាបងប្អូនក្នុងសិល្បៈដូចដើម

តែជាក់ស្ដែងធ្វើអោយ Diana កើតការឆ្ងល់ឡើងតែម្ដងបន្ទាប់ពីមានអ្នកបណ្ដាញសង្គមម្នាក់ចូលទៅ comment ជេរប្រមាថក្នុង IG របស់ Diana ក្នុងន័យថានាងមាយារ ហើយធ្វើខ្លួនអាងថាខ្លួនដូចជាសង្សារបស់ Boy Pakorn
ដោយរឿងនេះ Diana ក៏បានចូល comment ឆ្លើយតបទៅវិញភ្លាមៗថា “ឆ្ងល់ អ្នកឯងកើតអី អ្នកឯងដឹងអ្វីខ្លះមកជាមកនិយាយ មិនមានរឿងពិតសូម្បីតែម្យ៉ាង កំពុងតែធ្វើនិងតើដឹងខ្លួនដែរទេ ហៅថាមើលងាយ បញ្ឍប់ទៅចា វាបាប តែអហោសិកម្មអោយណា មិនខឹង”
ហើយអ្នកគាំទ្រដែលនាំគ្នាចូលទៅ comment ជួយ Diana ជាច្រើនធ្វើអោយ IG ក្ដៅដូចភ្លើងតែម្ដង ដូចជាមាត្រា2, ប្ដឹងរឿងប្រមាថមើលងាយអូន Diana មិនចាំបាច់ប្រណីវាទេអាមនុស្សរោគចិត្តបែបនេះ ធ្វើដូចអូន Matt តែម្ដងទៅអាមនុស្សបែបនេះត្រូវធ្វើអោយវាចាំដល់ថ្ងៃងាប់, បង Boy សូមមកចាត់ការមនុស្សរបស់បងផង បញ្ញ្ាអន់ហើយ ប្អូនគាត់មិនដែលធ្វើខ្លួនអោយខូចខាតទេ, បើគ្រាន់បើយកគណនីពិតចេញមក ប្រសិនបើរឿងដែលអ្នកនិយាយវាជាការពិត ប្រើគណនីក្លែងក្លាយចឹងគ្រប់យ៉ាងសុទ្ធតែក្លែងក្លាយទាំងអស់និង……
អត្ថបទដោយ : នីត្តា















