ក្លាយជាតារាម៉ូដែលតាំងពីមិនទាន់បើកភ្នែក! Sririta-Korn ចាប់កូនប្រុសថតម៉ូតទើបនិងកើតអូន Kawin គួអោយស្រលាញ់គ្រប់សន្លឹកតែម្ដង!! មានរូបភាព
ជាប៉ាម៉ាក់ថ្មីមួយគូទៀតដែលកំពុងឈ្លក់វង្វេងនឹងកូនដំបូងរបស់ខ្លួនខ្លាំងណាស់ គឺជាគូរបស់ Sririta Jensen ជាមួយនិងស្វាមី Korn Narongdej បន្ទាប់ពីលោកប៉ាអ្នកម៉ាក់ទើបតែសម្រាលបានកូនដំបូងអូន Kawin មិនទាន់បានប៉ុន្មានថ្ងៃល្អផង នៅក្នុងសង្គមអនឡាយពេលនេះក៏មានតែរូបកូនប្រុស ហើយនិងរូបភាពដ៏គួអោយស្រលាញ់ ដូចជាថ្មីៗនេះទាំងគូបានអោយជាងថតរូបមកថតរូបទើបនិងកើតរបស់អូន Kawin ដល់ផ្ទះ។

ហើយចំពោះរូបភាពដែលទទួលបានមកពិតជាគួអោយស្រលាញ់ខ្លាំងណាស់ គ្រប់សន្លឹកតែម្ដង អូន Kawin កូនរបស់ម៉ាក់ ម៉ាក់ Sririta- ប៉ា Korn គ្រប់រូបភាពដែលទាំងពីរនាក់យកមកផុសអោយមើលមិនប៉ុន្មានរូបភាព តែជារូបភាពជាទីមោទនភាពក្នុងការទទួលកូនប្រុសតូច បន្ទាប់មកទៀតក៏បានឃើញការអភិវឌ្ឍក្ដីស្រលាញ់កាន់តែខ្លាំងឡើង នេះគ្រាន់តែទើបបើកភ្នែកឃើញពិភពលោកមិនប៉ុន្មានថ្ងៃក៏បង្ហាញអោយឃើញភាពសង្ហាទៅហើយ។

ចំណែកឯអ្នកម៉ាក់នៅមានសរសេរសារទៀតថា “ជំរាបសួរបាត ឈ្មោះហៅលេងរបស់ខ្ញុំ “Kawin” បានមកពីឈ្មោះរបស់លោកប៉ា “Korn”, លោកតា “Kasem” ហើយនិងលោកអ៊ុំ “Krit” K ដូចគ្នាទាំងអស់តែម្ដងបាត បូកនិងលោកតាខ្ញុំឈ្មោះ “Ejvin” សម្លេងទេមួយនិងឈ្មោះខ្ញុំបាតហើយភាសាអង់គ្លេស “Gavin” ប្រែថា God send ឬ “ព្រះជាម្ចាស់បញ្ជូនមក” សូមអគុណដែលមេត្តាអាណិតស្រលាញ់គ្រួសារយើងណាបាត ហើយក៏អគុណដល់ក្រុមបងៗអ្នកថតរូបស្អាតៗ ដែលមកថតអោយដល់ផ្ទះ professional មើលថែខ្ញុំបានយ៉ាងល្អបាត”
ចំណែកប៉ា Korn ក៏បានផុសទាំងរូបនិងអគុណគ្រប់គ្នាដែលស្រលាញ់កូនប្រុសទៀតផង “ឈ្មោះពិតអូន Aswin Jensen Narongdej បាត អគុណអ៊ុំ មីងពូ គ្រប់ៗគ្នាដែលស្រលាញ់ខ្ញុំណាបាត”
អត្ថបទដោយ នីត្តា


















